Connect with us

អតីត​ខ្សែបម្រើ​ ​Juventus​ ​ចង់​ឲ្យ​ ​Klopp​ ​ទៅ​ដឹកនាំ​នៅ​ក្រុម​សេះបង្កង់​នៅ​អ៊ីតាលី

អ៊ីតាលី​៖​ ​អតីត​ខ្សែបម្រើ​ក្លិប​ ​Juventus​ ​កីឡាករ​ ​Claudio​ ​Marchisio​ ​ចង់​ឲ្យ​លោក​ ​Jurgen​ ​Klopp​ ​មក​ក្លិប​នេះ​ ​ប្រសិនបើ​លោក​ ​Massimiliano​ ​Allegri​ ​ចាកចេញ​។​ អនាគត​របស់​ ​Allegri​ ​បាន​ស្ថិត​ក្នុង​ភាព​ស្រពេច​ស្រពិល​តាំងពី​ ​Juventus​ ​ធ្លាក់​ចេញ​ត្រឹម​វគ្គ​ ​១​/​៤​ ​នៅ​ ​Champions​ ​League​ ​ដោយសារ​ ​Ajax​ ​ហើយ​គ្រូបង្វឹក​រូប​នេះ​ត្រូវ​បាន​រាយការណ៍​ថា​ ​នឹង​ធ្វើការ​ចរចា​ជាមួយ​លោក​ ​Andrea​ ​Agnelli​ ​ដែល​ជា​ប្រធាន​ក្លិប​សេះបង្កង់​ ​ទំនងជា​កំណត់​ថា​តើ​គ្រូបង្វឹក​ចាកចេញ​ ​ឬ​យ៉ាងណា​។​ ​

ប្រសិនបើ​ភាគី​ទាំងពីរ​សម្រេចចិត្ត​កាត់​ផ្តាច់​ទំនាក់ទំនង​ ​លោក​ ​Marchisio​ ​ដែល​ចេញទៅ​ ​Zenit​ ​កាលពី​ឆ្នាំមុន​ ​បន្ទាប់ពី​ចំណាយពេល​ ​១៣ឆ្នាំ​លេង​ជាមួយ​ ​Juventus​ ​ចង់​ឃើញ​អ្នកចាត់ការ​ក្រុម​ ​Liverpool​ ​គឺ​ ​Klopp​ ​មក​ដឹកនាំ​នៅ​ ​Turin​។​នៅពេល​សួរ​ថា​គ្រូបង្វឹក​រូប​ណា​ដែល​ ​Marchisio​ ​ចង់​ឃើញ​ ​ប្រសិនបើ​ ​Allegri​ ​ចាកចេញ​ ​អតីត​ខ្សែបម្រើ​រូប​នេះ​បាន​ប្រាប់​ ​Tuttosport​ ​ថា​៖​ ​«​ ​”​ ​Jurgen​ ​Klopp​ ​”​ ​។​ ​

ខ្ញុំ​ចូលចិត្ត​របៀប​លេង​របស់​គាត់​ ​ហើយ​វា​អាច​ធ្វើ​បាន​យ៉ាង​ល្អ​នៅក្នុង​បាល់ទាត់​អ៊ីតាលី​ ​ប៉ុន្តែ​ប្រសិនបើ​លោក​ ​Allegri​ ​បន្ត​នៅ​ ​វា​មិនជា​បញ្ហា​នោះ​ទេ​ ​ព្រោះ​គាត់​ជា​គ្រូបង្វឹក​ម្នាក់​ដែល​តែងតែ​ឈ្នះ​»​៕​

ប្រភព​៖​ ​TrollKhmer​

    Loading...

    ពេញនិយម