Connect with us

គ្រូបង្រៀន​ម្នាក់​បាន​គូររូប​ក្បាច់​របាំ​នៅ​លើ​ក្តារ​យ៉ាង​ស្រស់​ស្អាត​

​ភ្នំពេញ​៖​ ​មិន​មាន​គ្រូបង្រៀន​ច្រើន​ទេ​ដែល​បាន​បង្រៀន​សិស្ស​ឱ្យ​យល់​អំពី​គំនូរ​ដែល​ទាក់ទង​នឹង​សិល្ប:របាំ​បុរាណ​ខ្មែរ​។​ ​ប៉ុន្តែ​លោកគ្រូ​ ​យ៉ុង​ ​សា​រ៉ា​វុធ​ម្នាក់​នេះ​បាន​បង្រៀន​សិស្ស​ដោយ​ការ​គូររូប​លើ​ក្តារ​ក្នុង​ម៉ោង​សិក្សា​តែម្តង​។​ ​លោកគ្រូ​បាន​ប្រើ​គំនូរ​យ៉ាង​រស់រវើក​ ​និង​ស្រស់​ស្អាត​ ​អំពី​ក្បាច់​របាំ​ព្រះរាជទ្រព្យ​ ​ថែមទាំង​បង្រៀន​សិស្ស​ឱ្យ​អនុវត្ត​ការ​គូរ​ដោយ​ផ្ទាល់​នៅ​លើ​សៀវភៅ​របស់​ពួកគេ​។​ ​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​លោកគ្រូ​ជា​អតីត​សិស្ស​មក​ពី​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បរិញ្ញាបត្រ អក្សរសាស្រ្តខ្មែរ​ ​ហើយ​បច្ចុប្បន្ន​លោក​ក៏បាន​បង្រៀន​សិស្ស​នៅ​វិទ្យាល័យ​ពួក​ក្នុង​ខេត្តសៀមរាប​។​ ​នេះ​បាន​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​អំពី​ធនធាន​របស់​ប្រជាជន​កម្ពុជា​ដែល​បាន​រក្សា​ ​និង​ ​បណ្តុះ​កូនខ្មែរ​ជំនាន់​ក្រោយ​ឱ្យ​ថែរក្សា​ ​ថែមទាំង​យល់ដឹង​អំពី​វប្បធម៌​របស់​ខ្លួន​៕​

​អត្ថបទ​៖​ ​គង់​ ​ចាន់​ស្រី​នុច​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម