ចិន នឹងជួយកម្ពុជា ដើម្បីវែកមុខរកក្រុមសង្គមងងឹត ដែលចង់បង្កភាពវឹកវរ នៅខេត្តព្រះសីហនុ (មានវីដេអូ)
រាជធានីភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានបង្ហាញការយកចិត្តទុកដាក់ចំពោះករណីជនជាតិចិនមួយក្រុម ដែលបានបង្ហោះវីដេអូខ្លីពាក់ព័ន្ធនឹងសកម្មភាពសង្គមងងឹត នៅខេត្តព្រះសីហនុ និងបានជួយសម្របសម្រួលដល់សមត្ថកិច្ចប្រទេសចិន និងកម្ពុជា ដើម្បីបើកការស៊ើបអង្កេត ឱ្យបានគ្រប់ជ្រុងជ្រោយ។
ស្ថានទូតចិនប្រចាំកម្ពុជា បានប្រកាសដូច្នេះ បន្ទាប់ពីវីដេអូមួយ បង្ហាញពីក្រុមសង្គមងងឹតមួយក្រុមដែលមកពីខេត្តឆុងឆីង របស់ចិន ប្រកាសបង្កភាពវឹកវរ នៅខេត្តព្រះសីហនុ ក្នុងពេល ៣ឆ្នាំក្រោយ។
របាយការណ៍របស់ក្រសួងមហាផ្ទៃ បង្ហាញថា ក្នុងត្រីមាសទី១ ឆ្នាំ២០១៩ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិន ២៤១នាក់ ពាក់ព័ន្ធនឹងសកម្មភាពល្មើសច្បាប់នានា នៅក្នុងប្រទេសកម្ពុជា៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍