Connect with us

ខ្សែបម្រើ Arturo Vidal ប៉ងលើកពាន UCL ៣ដងក្នុងរយៈពេល៣ឆ្នាំជាមួយ Barcelona

Arturo Vidal ដែលជាសមាជិកថ្មីរបស់ Barcelona បាននិយាយថា កំពុងបង្កើនកម្រិតអាជីពរបស់គេ និងមានចេតនាឈ្នះជើងឯកក្របខណ្ឌ Champions League ចំនួនបីដងក្នុងរយៈពេល៣ឆ្នាំនៃកិច្ចសន្យា។ ក្រុមជើងឯក La Liga បានចុះហត្ថលេខាផ្ទេរខ្សែបម្រើកណ្តាលឈីលីពី Bayern Munich សម្រាប់តម្លៃដែលត្រូវបានគេរាយការណ៍ថាអាចនឹងឡើងដល់២១ លានអឺរ៉ូ។ Vidal បានប្រាប់ថា ៖ “ការមកដល់ Barcelona គឺជាជំហានធំជាង Bayern។ ខ្ញុំសង្ឃឹមថានឹងក្លាយជាសមាជិកថ្មីដែលអាចជួយឈ្នះពានរង្វាន់ទាំងអស់។ ។ នៅអាយុ ១៥ឆ្នាំ ខ្ញុំបានសន្យានឹងម្តាយរបស់ខ្ញុំថាខ្ញុំនឹងក្លាយជាមនុស្សម្នាក់ដែលល្អបំផុត។ ខ្ញុំបានលេងឱ្យក្រុមជាច្រើនហើយឥឡូវនេះខ្ញុំបានមកដល់លីគល្អបំផុតនៅលើពិភពលោក” ។ Vidal ដែលបានឈ្នះ Serie A ជាមួយ Juventus ចំនួន ៤លើកចន្លោះពីឆ្នាំ២០១២ ដល់ ២០១៥ និង Bundesliga ក្នុងចំណោមរដូវកាលបីរបស់គេនៅ Bayern តែមិនដែលបានលើកពាន European Cup ឡើយ។

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម