រឿងរ៉ាវមិនគួរឱ្យជឿចំនួន៥ យ៉ាងដែលកើតឡើងក្នុងមង្គលការរបស់ឱក សុគន្ធកញ្ញា
តារាចម្រៀង ឱក សុគន្ធកញ្ញា បានរៀបមង្គលការកាលពីម្សិលមិញនេះនៅសណ្ឋាគារ សុខាភ្នំពេញដោយមានការចូលរួមផ្តល់កិត្តិយសពីសំណាក់ភ្ញៀវជាតិ មន្រ្តីជាន់ខ្ពស់ និងសិល្បករសិល្បការិនីជាច្រើនរូប។ មានសារព័ត៌មានក្នុងស្រុកជាច្រើនបានចុះផ្សាយពីមង្គលការ ព្រមទាំងធ្វើការ Live ផ្ទាល់ពីកម្មវិធីដ៏អធិកអធមនេះផង។ ដោយឡែកម្សិលមិញនេះមានរឿងរ៉ាវដូចជា៖
១. សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានអញ្ជើញចូលរួម ជាភ្ញៀវកិត្តិយសក្នុងពិធីកាត់សក់ និងពិធីពេលព្រឹករបស់តារាចម្រៀងសម័យដ៏ល្បី ឱក សុគន្ធកញ្ញា។
២. ឱក សុគន្ធកញ្ញាពាក់មកុដតម្លៃ ៦ ម៉ឺនដុល្លារនៅក្នុងកម្មវិធីស្រមោលសរពេលល្ងាច។ ជាមួយនឹងរ៉ូបស្រមោលសរព័ណ៌សដូចព្រះនាង វែងអូសដីប្រវែងរាប់ម៉ែត្រ មកុដតម្លៃ៦ម៉ឺនដុល្លាបានធ្វើឱ្យភ្ញៀវកិត្តិយសសរសើរពីសម្រស់កូនក្រមុំមិនដាច់ពីមាត់។
៣. ពិធីមង្គលការរបស់ឱក សុគន្ធកញ្ញាសោះតែបែជាធ្វើឱ្យលោកឆន សុវណ្ណារាជត្រូវមហាជនចំអកឡកឡើយតាមបណ្តាញសង្គម។ តាមរយៈរូបថត និងបទចម្រៀងមួយចំនួនរបស់លោកសុវណ្ណរាជដែលសម្តែងជាមួយឱក សុគន្ធកញ្ញាពីមុនមកបានត្រូវទស្សនិកជនយកមកឡកឡើយតាមបណ្តាញសង្គម។
៤. គ្រឿងអលង្ការពេលព្រឹករបស់ឱក សុគន្ធកញ្ញាមានតម្លៃសរុបដល់ទៅ ៧ម៉ឺនដុល្លា។ ពោលបើតាមការបញ្ជាក់ពីម្ចាស់ហាងពេជ្រ បានឱ្យដឹងថាគ្រាន់តែក្នុងក្រុងពាលីដែលមាន កងដៃមានតម្លៃ ៨៥៥០ដុល្លា ខ្សែកតម្លៃ ២៦ ០០០ដុល្លា ក្រវិលមានតម្លៃ ៤៣៥០ដុល្លា ព្រមទាំងចិញ្ជៀន មានតម្លៃ ៣៣០០ដុល្លា។ ចំណែកឯឈុតទីពីរ មានដូចជា ខ្សែកពេជ្រ តម្លៃ៤២ ០០០ដុល្លា និងក្រវិល មានតម្លៃ ១២ ៣០០ដុល្លារ ដែលជាឈុតសម្រាប់ពាក់ ក្នុងពិធីសម្រាប់មង្គលការពេលព្រឹក។
៥. លោកហេង ឡុង បានចូលរួមពិធីមង្គលការជាមួយអ្នកនាង ចន ច័ន្ទលក្ខិណាកាលពីម្សិលមិញនេះ ហើយលោកបានបង្ហោះរូបដែលលោកថតជុំគ្នាជាមួយលោក យុត្ថារ៉ា ឆានី ថែមទាំងបង្ហោះសារដែលធ្វើឱ្យមហាជននឹកស្មានមិនដល់ទៀតផង៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍