ព្រះបាទនរោត្តម សីហមុនី ជាព្រះមហាក្សត្រតែ១ព្រះអង្គគត់នៅលើពិភពលោក ដែលអាចមានព្រះរាជបន្ទូលភាសាឆែកបានយ៉ាងស្ទាត់ជំនាញ
បរទេស៖ ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បានបញ្ចប់ការសិក្សានៅឯទីក្រុង Prague ប្រទេសឆែក ដែលធ្វើឱ្យព្រះអង្គ ជាព្រះហាក្សត្រតែមួយអង្គគត់ ដែលអាចមានព្រះរាជបន្ទូលភាសាឆែកបានយ៉ាងស្ទាត់ជំនាញ។
ក្នុងព្រះជន្ម ៩ ព្រះវស្សា ព្រះអង្គបានយាងទៅសិក្សានៅទីក្រុង Prague នៅឆ្នាំ១៩៦២ ផ្នែករបាំបាឡេ។ នៅឆ្នាំ១៩៦៧ ព្រះអង្គបានសម្ដែងក្នុងខ្សែភាពយន្តមួយ ដែលមានចំណងជើងថា ”The Other Little Prince” ជាភាសាឆែក ក្រោមការដឹកនាំថតដោយ Vladimir Sis ។ បន្ទាប់ពី បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ព្រះអង្គ បានចូលរៀនថ្នាក់រាំ និងតន្ត្រី នៅទីក្រុង Prague រហូតដល់ឆ្នាំ១៩៧៥ ទើបព្រះអង្គយាងទៅប្រទេសកូរ៉េខាងជើង ដើម្បីរៀនពីជំនាញផលិតខ្សែភាពយន្ត។
នៅឆ្នាំ១៩៨១ ព្រះបាទនរោត្តម សីហមុនី បានយាងទៅកាន់ប្រទេសបារាំង។ នៅទីនោះ ព្រះអង្គបានបង្រៀនរបាំបាឡេ ដោយចំណាយពេលជិត ២០ឆ្នាំ ហើយព្រះអង្គ ក៏តែងតែយាងទៅកាន់ទីក្រុង Prague ជាប្រចាំផងដែរ៕
ទស្សនាវីដេអូ៖
ប្រភព៖ tresbohemes
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍