មិនបាច់ថើបតៃកុងឡានទេ! សាក ៦ ចំណុចនេះទៅ លែងពុលឡានហើយ
គ្នាយើងដែលពុលឡាន ឲ្យតែមានគម្រោងទៅឆ្ងាយម្តងៗ ដឹងតែមានអារម្មណ៍មិនស្រួលហើយ។ ពុលឡានម្តងៗទាំងក្មេងទាំងចាស់ ពិបាកក្នុងខ្លួនខ្លាំង វិលមុខ ឈឺក្បាល ពេលខ្លះចង់ក្អួតក៏ក្អួតមិនចេញ។
អាការៈពុលឡានអាចមកពីសុខភាពយើងខ្សោយ ឬក៏យើងធ្វើសកម្មភាពមួយចំនួនពេលកំពុងធ្វើដំណើរ ទើបជំរុញឲ្យមានអារម្មណ៍ធីងធោង បែកញើស វិលមុខ ចេញទឹកមាត់ បង្កទៅជាពុលឡានតែម្តង។ ខាងក្រោមនេះជាតិចនិកសាមញ្ញមួយចំនួន ដែលអាចជួយបំបាត់អាការៈពុលឡាន៖
១- កុំញ៉ាំអាហារច្រើនពេក
មុនចាប់ផ្តើមចេញដំណើរ អ្នកដែលពុលឡានមិនត្រូវញ៉ាំអាហារ ឬនំចំណីច្រើនពេកនោះទេ ពិសេសពួកអាហារហឹរៗ ឬអាហារខ្លាញ់ច្រើនពេកទេ។
២-កុំចុចទូរស័ព្ទ ឬ អានសៀវភៅ
ត្រូវចាំទុកបើយើងពុលឡាន មិនត្រូវអានសៀវភៅ ឬចុចទូរស័ព្ទពេលកំពុងជិះឡានឲ្យសោះ ត្រូវផ្ចង់អារម្មណ៍ មើលទៅមុខឲ្យបានច្រើន។
៣- អង្គុយនៅក្បែរបង្អួច ឬកន្លែងមិនអាប់អួរ
បរិយាកាសអាប់អួរ ពិសេសកន្លែងដែលបិទជិត មិនអាចមើលឃើញធម្មជាតិ ក៏ជាមូលហេតុនាំឲ្យយើងពុលឡានដែរ យកល្អគួរតែអង្គុយនៅកៅអីឡានខាងមុខ ឬក្បែរបង្អួច។
៤- ញ៉ាំស្ករហឹរៗ
ការញ៉ាំស្ករហឹរៗ ពិសេសពពួកស្ករគ្រាប់ដែលចម្រាញ់ចេញពីរុក្ខជាតិ ឬបន្លែ ដូចជាស្ករខ្ញី ក៏អាចជួយបំបាត់អាការៈពុលឡានបានដែរ។
៥- និយាយ ឬច្រៀងលេង
ពេលធ្វើដំណើរយើងត្រូវធ្វើចិត្តឲ្យសប្បាយរីករាយ ព្យាយាមនិយាយ ឬច្រៀងលេងឲ្យបានច្រើនជាមួយអ្នករួមដំណើរជាមួយ នោះអាការៈពុលឡានក៏កាត់បន្ថយទៅតាមនោះដែរ។
៦- ប្រើថ្នាំជំនួយ
បើដឹងថាខ្លួនយើងពុលឡាន មុននឹងចេញដំណើរយើងអាចទិញថ្នាំបំបាត់ពុលឡានដោយវេជ្ជបញ្ជាមកលេបបាន។ ជាទូទៅគ្រូពេទ្យតែងតែណែនាំឲ្យញ៉ាំថ្នាំនោះ ២០ ឬ៣០នាទី មុនចេញដំណើរ៕
អត្ថបទ៖ Hello គ្រូពេទ្យ

- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍