ក្មេងស្រីជនជាតិម៉ាឡេស៊ីម្នាក់បានសម្លាប់ខ្លួន បន្ទាប់ពីឱ្យអ្នក Follow នាងក្នុង Instagram ជួយនាងជ្រើសរើសរវាង រស់ ឬ ស្លាប់
ម៉ាឡេស៊ី៖ បើយោងតាមអាជ្ញាធរក្នុងស្រុកនៅក្នុងប្រទេសម៉ាឡេស៊ី បានឱ្យដឹងថា ក្មេងស្រីអាយុ ១៦ ឆ្នាំ ម្នាក់បានស្លាប់ដោយការសម្លាប់ខ្លួន បន្ទាប់ពីនាងបានបង្ហោះការស្ទង់មតិ (Poll) មួយនៅលើ Instagram ដោយស្នើសុំឱ្យអ្នកតាមដាននាង (Follower) របស់នាងជួយនាងជ្រើសរើសរវាង រស់ ឬក៏ ស្លាប់។ ក្មេងជំទង់ម្នាក់នោះ បានបង្ហោះការស្ទង់មតិនៅម៉ោង ៣ រសៀលកាលពីថ្ងៃចន្ទ ដោយមានចំណងជើងថា “ពិតជាសំខាន់! ជួយខ្ញុំជ្រើសយក D / L” ។ ប្រហែល ៦៩% នៃអ្នកបោះឆ្នោត បានបោះឆ្នោតឱ្យ “ D ” ដែលមានន័យថាស្លាប់។ បន្ទាប់មកនាងត្រូវបានរកឃើញថាស្លាប់ប្រហែល ៥ ម៉ោងក្រោយមក។
នៅពេលនេះក្រុមមន្រ្តីមូលដ្ឋានកំពុងធ្វើការស៊ើបអង្កេតថា តើអ្នកដែលបានបោះឆ្នោតថា “ស្លាប់” អាចត្រូវទទួលខុសត្រូវចំពោះការស្លាប់របស់គាត់ ឬ យ៉ាងណា។ នៅក្នុងប្រទេសម៉ាឡេស៊ីការពន្លឿនការធ្វើអត្តឃាតរបស់អនីតិជន ត្រូវបានចាត់ទុកថាជាបទឧក្រិដ្ឋមួយដែលភាគីដែលមានទោសអាចប្រឈមនឹងទោសប្រហារជីវិត ឬ ជាប់គុករហូតដល់ 20 ឆ្នាំ៕
អត្ថបទ៖ ណារ៉ូត
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍