កំពង់ផែទេសចរណ៍សមុទ្រក្នុងខេត្តកំពត ត្រូវបានរៀបចំពិធីក្រុងពាលីចាប់ផ្តើមសាងសង់សាងសង់ជាផ្លូវការណ៍
ថ្នាក់ដឹកនាំក្រសួងទេសចរណ៍បានរៀបចំធ្វើពិធីក្រុងពាលីបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ក្រោមអធិបតីដ៏ខ្ពង់ខ្ពដ់ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការក្រសូងទេសចរណ៍ តំណាងដ៏ខ្ពស់ ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។
កំពង់ផែទេសចរសមុទ្រដែលគ្របដណ្តប់លើខេត្ត៣ រួមមាន កំពត កែប និង ខេត្តព្រះសីហនុ នឹងដើរតួនាទីដ៏សំខាន់ក្នុងការពង្រីកសក្តានុពលទេសចរណ៍ធម្មជាតិសមុទ្ររបស់កម្ពុជា ដែលជាប់ជាសមាជិកនៃក្លិបឆ្នេរស្អាតបំផុតក្នុងពិភពលោក។
តាមការឲ្យដឹងពីមន្ត្រីក្រសួងទេសចរណ៍ កំពង់ផែនេះប្រើប្រាស់ថវិកាសរុបសម្រាប់ការចំណាយជិត១៩លានដុល្លាររអាមេរិក ដោយទឹកប្រាក់ចំនួន១៨លានដុល្លារអាមេរិកជាកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី និងជិត១លានដុល្លារ អាមេរិក ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
ការសាងសង់កំពង់ផែទេសចរណ៍ថ្មីមួយដែលមានទីតាំងប្រមាណ ៦ គីឡូម៉ែត្រពីទីរួមខេត្តកំពតត្រូវបានពន្យារពេលក្នុងពេលកន្លងមក ប៉ុន្តែពេលនេះវាបានលេចាប់ផ្តើមលេចជារូបរាងហើយ ស្របពេលដែលវិស័យទេសចរណ៍កម្ពុជាកំពុងតែមានភាពវិជ្ជមាន។
ការសាងសង់ផែទេសចរណ៍នេះនឹងចំណាយពេលប្រមាណ ២ ឆ្នាំកន្លះហើយនៅពេលបញ្ចប់ការសាងសង់ផែនេះនឹងមានលទ្ធភាពផ្តល់សេវាកម្មដល់កប៉ាល់កម្សាន្តមកពីប្រទេសវៀតណាម និងថៃ ដែលជាប្រទេសជិតខាង។
ក្នុងពេលកន្លងមក ឯកឧត្តម ទិត្យ ចាន់ថា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានឲ្យដឹងថា៖ គម្រោងកំពង់ផែនេះពិតជាមានភាពចាំបាច់សម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍នៅតំបន់ឆ្នេរ។
ខេត្តកំពតទទួលបានភ្ញៀវទេសចរជាតិជាង១លាននាក់ក្នុងឆ្នាំកន្លងមក និង ភ្ញៀវទេសចរអន្តរជាតិជាង២០ម៉ឺននាក់។ ជាមួយផលិតផលទេសចរណ៍ថ្មី ខេត្តកំពតនឹងមានឱកាសអភិវឌ្ឍន៍កាន់តែច្រើនបន្ថែមទៀតនៅក្នុងពេលអនាគត។ នេះបើតាមការឲ្យដឹងពីអតីតៈអភិបាលខេត្តកំពត ឯកឧត្តម ចាន់ ចេស្តា។
ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ (គ.អ.ទ) ធ្លាប់បានលើកឡើងថា ក្រសួងទេសចរណ៍បានត្រៀមអភិវឌ្ឈន៍ផលិតទេសចរណ៍ថ្មីៗ ក្នុងនោះក៏មានគម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍ធំៗមួយចំនួន ដូចជា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ នៅខេត្តកែប និងការកសាងកំពង់ផែទេសចរណ៍ នៅខេត្តកំពត សហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។
វិស័យទេចរណ៍ បានបង្កើតការងារដោយផ្ទាល់ដល់ប្រជាពលរដ្ឋ ជាង៦០ម៉ឺននាក់ និងប្រយោលរាប់ម៉ឺននាក់ទៀត។ នាំចំណូលចូលសេដ្ឋកិច្ចជាតិជាង ៣ពាន់លានដុល្លារ។ នៅឆ្នាំ២០២០ កម្ពុជារំពឹងទុកថានឹងទទួលបានទេសចរអន្តរជាតិយ៉ាងតិច៧លាននាក់ ជាមួយចំណូលចូលសេដ្ឋកិច្ចជាតិ ជាង៥ពាន់លានដុល្លារ និងបង្កើតការងារដល់ប្រជាពលរដ្ឋ ជាង១លាននាក់៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍