Connect with us

ភាពយន្ត​ ​Ip​ ​Man​ ​ចេញ​ ​Trailer​ ​វគ្គ​បញ្ចប់​ ​ដែល​សាច់រឿង​ពាក់ព័ន្ធ​នឹង​លី​ ​សៀ​វឡុ​ងនៅ​សហរដ្ឋអាមេរិក​

ចិន​៖​ ​ទីបំផុត​ ​ខ្សែភាពយន្ត​ ​Ip​ ​Man​ ​វគ្គ៤​ ​បាន​ចេញ​ ​Trailer​ ​ជា​ផ្លូវការ​ ​ដែល​ជាវ​គ្គ​បញ្ចប់​។​ ​ក្នុង​វគ្គ​នេះ​ ​Ip​ ​Man​ ​បាន​ធ្វើដំណើរ​ទៅកាន់​ក្រុង​ ​Seattle​ ​សហរដ្ឋអាមេរិក​ ​ដើម្បី​ជួយ​កូនសិស្ស​របស់​លោក​ ​គឺ​ ​លី​ ​សៀ​វឡុង​ ​(​Bruce​ ​Lee​)​ ​ដែល​បាន​បង្ករឿង​នៅ​ទីនោះ​។​ ​បន្ទាប់ពី​វគ្គ​ដំបូង​ ​ចេញ​កាលពី២០០៨​ ​ខ្សែភាពយន្ត​ ​Ip​ ​Man​ ​បាន​ឈាន​មកដល់​វគ្គ​ចុងបញ្ចប់​ ​នៅ​ឆ្នាំ២០១៩​ ​នេះ​។​ ​

សេចក្ដីរាយការណ៍​ ​បានឱ្យ​ដឹង​ថា​ ​Ip​ ​Man​ ​4​ ​នឹង​មានការ​ចូលរួម​សម្ដែង​ពី​ ​ឈិន​ ​ឡុង​ ​(​Jackie​ ​Chan​)​ ​។​ ​លើស​ពីនេះ​ ​រឿង​នេះ​មានការ​ចូលរួម​ពី​តារា​សម្ដែង​អង់គ្លេស​ ​Scott​ ​Adkins​ ​និង​តារា​សម្ដែង​តៃវ៉ាន់​កាត់​អាមេរិក​ ​Vanness​ ​Wu​ ​ផង​ដែរ​។​ ​​មួយឆ្នាំ​ក្រោយ​ថត​ចប់​ ​ខ្សែភាពយន្ត​ ​Ip​ ​Man​ ​4​ ​នឹង​ត្រូវ​ចាក់​បញ្ចាំង​នៅក្នុង​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​ខាងមុខនេះ​៕​

សូមទស្សនាវីដេអូ៖

​ប្រភព​៖​ ​Mashable​

​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម