ខ្សែ ប្រយុទ្ធឆ្នើម Luka Jović របស់ក្លិប Frankfurt ចុះហត្ថលេខាជាមួយ Real Madrid
ខ្សែ ប្រយុទ្ធ Luka Jovic បាន បញ្ចប់ការផ្ទេរ ទៅ កាន់ Real Madrid ក្នុង តម្លៃ ៦០លានអឺរ៉ូ ពី ក្លិប នៅ អាល្លឺម៉ង់ Eintracht Frankfurt។បើយោងតាម Sky Germany កីឡាករវ័យ ២១ឆ្នាំរូបនេះនឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយក្រុមស្ដេចស ក្រោយពីតម្លៃ ៦០លានអឺរូត្រូវបានយល់ព្រម។ ហើយក្លិប Benfica ក៏នឹងទទួលបាន ១២លានផោនពីកិច្ចព្រមព្រៀងនេះផងដែរ បន្ទាប់ពីបញ្ចូលការលក់ ២០%។
កីឡាករ Jović រីករាយជាមួយនឹងរដូវកាល ២០១៨/១៩ សម្រាប់ Eintracht Frankfurt ដែលស៊ុតបញ្ចូលទីបាន ២៧គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៤៥លើកនៅគ្រប់ការប្រកួតទាំងអស់ ហើយកីឡាករសញ្ជាតិសែប៊ីរូបនេះបានដើរតាមកីឡាករ Eder Militãoទៅកាន់ទឹកដី Santiago Bernabéu ដែលបានផ្ទេរពីក្លិប Porto៕
ប្រភព៖ TrollKhmer

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍