Connect with us

បងប្រុស​របស់​ ​Paulo​ ​Dybala​ ​បង្ហើប​ថា​ ​ប្អូន​របស់​ខ្លួន​នឹង​ចាកចេញ​ពី​ ​Juventus

អាហ្សង់ទីន​៖​ ​បងប្រុស​របស់​ ​Paulo​ ​Dybala​ ​លោក​ ​Gustavo​ ​បាន​បង្ហើប​ថា​ ​ប្អូនប្រុស​របស់​ខ្លួន​នឹង​ចាកចេញ​ពី​ ​Juventus​ ​ខណៈ​ពេលនេះ​ជា​ឱកាស​ក្នុង​កា​រស្វែ​ករ​ក​អ្វី​ដែល​ថ្មី​ ​ហើយ​មាន​កីឡាករ​មួយចំនួន​មិន​មាន​អារម្មណ៍​ស្រួល​នៅ​ទីនោះ​ទេ​។​ ​

ខ្សែប្រយុទ្ធ​អន្តរជាតិ​អាហ្សង់ទីន​រួប​នេះ​បាន​ក្លាយជា​កីឡាករ​បម្រុង​ច្រើនដង​ក្នុង​រដូវ​កាល​នេះ​ ​ហើយ​ព័ត៌មាន​មួយចំនួន​បាន​ផ្សាយ​ថា​ ​លោក​ ​Max​ ​Allegri​ ​បាន​ដាក់​ ​Dybala​ ​ក្នុង​បញ្ជី​លក់​កីឡាករ​ផង​ដែរ​។​ ​វា​ហាក់ដូច​គ្នា​ទៅ​នឹង​អ្វី​ដែល​លោក​ ​Gustavo​ ​Dybala​ ​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ជាមួយ​កម្មវិធី​វិទ្យុ​អាហ្សង់ទីន​ ​Futbolemico​។​

បងប្រុស​របស់​ខ្សែប្រយុទ្ធ​ក្រុម​សេះបង្កង់​បាន​និយាយ​ថា​៖​ ​”​បាទ​,​ ​មានឱកាស​ដ៏​ល្អ​ដែល​គាត់​នឹង​ចាកចេញ​ពី​ ​Juventus​ ​ហើយ​គាត់​ត្រូវការ​ការ​ផ្លាស់​ប្តូរ​មួយ​។​ ​ខ្ញុំ​មិន​អាច​ប្រាប់​បានទេ​ថា​ប្អូន​ខ្ញុំ​នឹង​ទៅ​ទីណា​នោះ​ ​។​ ​ជា​ការពិត​គាត់​មិន​សប្បាយចិត្ត​នៅ​ទីនោះ​ទេ​ ​ហើយ​ ​មាន​កីឡាករ​មួយចំនួន​ទៀ​ត​ក៍​មិន​សប្បាយចិត្ត​នឹង​នៅ​ទឹកដី​ ​Turin​ ​នេះ​ដែរ​៕​

ប្រភព៖ TrollKhmer

    Loading...

    ពេញនិយម