CBS ទទួលបានសិទ្ធផ្សាយបន្តផ្ទាល់ពានរង្វាន់ Copa America 2019 ខែក្រោយនេះ
ស្ថានីយទូរទស្សន៍ CBS (CTN & MYTV) បានទទួលបានសិទ្ធផ្សាយបន្តផ្ទាល់ពានរង្វាន់ Copa America 2019 ជូនទស្សនិកជនទស្សនាពីប្រទេសប្រេស៊ីលជាផ្លូវការ ដោយព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ខែមិថុនា ដល់ថ្ងៃទី ៧ ខែកក្កដា ខាងមុខនេះ។
ការប្រកួតពានរង្វាន់ប្រចាំនៅទ្វីបអាមេរិកខាងត្បូង Copa America 2019 បានចាប់ ពូលរួចរាល់កាលពីខែមករា ក្នុងនោះគេឃើញលេចមុខប្រទេសមកពី អាស៊ី ២ គឺ ជប៉ុន និង កាតា គឺដោយសារតែក្រុមទាំង២នេះបានឡើងមកដល់វគ្គផ្តាច់ព្រ័តក្នុងពានរង្វាន់ AFC Asain Cup UAE 2019។ មូលហេតុដែលមានក្រុមមកពីអាស៊ី២ ចូលរួមដោយសារតែ សហព័ន្ធកីឡាបាល់ទាត់របស់ អាមេរិកខាងត្បូង តែងតែអញ្ជើញ ២ ក្រុម ពីជុំវិញពិភពលោក ដើម្បីចូលរួមពាន Copa America បង្គ្រប់ ១២ ក្រុម ខណៈម៉ិចស៊ិក និងកូស្តារីកា គឺជាក្រុម ដែលត្រូវបានអញ្ជើញច្រើនជាងគេ។
គួរឲ្យដឹងថាកាលពីព្រឹត្តិការណ៍ចុងក្រោយធ្វើនៅ អាមេរិក គេបានបង្កើនដល់ ១៦ ក្រុម តែសម្រាប់លើកនេះបានសម្រួលដូចធម្មតាវិញមានតែ ១២ ក្រុម ប៉ុណ្ណោះខណៈ ជប៉ុន ធ្លាប់ចូលរួមលេងពាននេះម្ដងដែរកាលពី ឆ្នាំ ១៩៩៩ តែ ធ្លាក់ ក្នុង វគ្គ ក្នុងពូលឯកាតាជា លើកដំបូងបានចូលរួមក្នុង ព្រឹត្តិការណ៍ Copa America នេះ។
ប្រភព៖ www.msrsport.com
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍