ឆ្កែ១ក្បាល ជួយជីវិតទារក ដែលត្រូវម្ដាយកប់ទាំងរស់ នៅថៃ
ថៃ៖ អ្នកភូមិនៅខេត្តនគររាជសីម៉ា ប្រទេសថៃ បានចាត់ទុកសត្វឆ្កែ១ ក្បាល ជាវីរបុរស បន្ទាប់ពីវា បានហិតរកឃើញទារកម្នាក់ ដែលត្រូវបានម្ដាយ យកទៅកប់ទាំងរស់ នៅភូមិ Tha Talat កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩។ កសិករម្នាក់ បានជីកនៅត្រង់ទីតាំងនោះ ដោយបានរកឃើញទារក ដែលម្ដាយបានរុំដោយកន្សែង។
ក្រោយទទួលបានការរាយការណ៍ ប៉ូលិសថៃ បានស៊ើបអង្កេតរហូតឈានដល់ការឃាត់ខ្លួនម្ដាយ ដែលមានវ័យ ១៥ឆ្នាំ។ ម្ដាយដដែល បានសារភាពថា ខ្លួនមិនចង់ឱ្យឪពុកម្ដាយដឹង ហើយក៏សម្រេចចិត្តយកកូនទៅកប់។ បច្ចុប្បន្ន ទារក ត្រូវបានជីដូន ព្រមទទួលយកទៅចិញ្ចឹមហើយ។
ចំពោះសត្វឆ្កែដ៏ឈ្លាសវៃនោះ មានឈ្មោះ Ping Pong ដែលមានអាយុ ៦ឆ្នាំ របស់ម្ចាស់ឈ្មោះ Usa Nisaika អាយុ ៤១ឆ្នាំ។ ម្ចាស់របស់វា បង្ហើបថា ការពិតជើងរបស់វាមួយ បានពិការ ដោយសារត្រូវរថយន្តបុក៕
ប្រភព៖ Khaosod English
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍