Connect with us

ដឹង​អត់​ថា​ប្រជាជន​ប្រទេស​ណា​ដែល​ចំណាយ​ច្រើន​ ​និង​ ​តិច​បំផុត​នៅពេល​រៀប​កា​រម្តងៗ​?​

​បរទេស​៖​ ​ថ្ងៃ​អាពាហ៍​ពិពាហ៍​ ​គឺ​ប្រហែលជា​ថ្ងៃ​ដ៏​មាន​អត្ថន័យ​ ​និង​ជាពិធី​ដ៏​ធំ​បំផុត​នៅក្នុង​ជីវិត​មនុស្ស​ម្នា​ក់ៗ​។​ ​មិន​តែប៉ុណ្ណោះ​ ​វា​ក៏អាច​ជា​ថ្ងៃមួយ​ដែល​អ្នក​នឹង​ចំណាយ​ច្រើន​បំផុត​នៅក្នុង​ជីវិត​របស់​អ្នកផង​ដែរ​។​ ​យោង​តាម​វិប​សាយ​ដ៏​ល្បី​ ​Insider​ ​បាន​ចេញ​របាយការណ៍​មួយ​អំពី​ខ្ទង់ចំណាយ​របស់​គូ​ស្វាមីភរិយា​ជាមធ្យម​របស់​ប្រទេស​មួយចំនួន​នៅ​លើ​ពិភពលោក​ ​អំពី​ការ​ចំណាយ​របស់​ពួកគេ​នៅពេល​ដែលគេ​រៀប​អាពាហ៍​ពិ​ពាហ៍​ម្តង​ៗ​។​ ​ទាំងនេះ​គឺជា​ខ្ទង់ចំណាយ​របស់​ប្រជាជន​ទាំង​ ​១៤​ ​ប្រទេស​ ​ដែល​យើង​នឹង​រៀបរាប់​ពី​ប្រទេស​ដែល​ចំណាយ​ច្រើន​ជា​គេ​ ​រហូតដល់​ប្រទេស​ដែល​ចំណាយ​តិច​ជាងគេ​។​

​១/​ ​សហព័ន្ធ​អារ៉ាប់រួម​៖ ​ប្រទេស​ដែល​មាន​ប្រជាជន​ចំណាយ​ច្រើនជាង​គេ​បំផុត​គឺ​សហព័ន្ធ​អារ៉ាប់រួម​ ​ដែល​ខ្ទង់ចំណាយ​របស់​ប្រជាជន​នៅក្នុង​សហព័ន្ធ​អារ៉ាប់រួម​ជាមធ្យម​ប្រហាក់​ប្រហែល​ ​១៨៥,០០០​ ​ដុល្លារ​សហរដ្ឋអាមេរិក​ ​ដែល​ជា​ធម្មតា​ត្រូវ​បាន​ចំណាយ​ដោយ​គ្រួសារ​របស់​កូនកំលោះ​។​ ​

​២​/ ​អូស្ត្រាលី​៖ ​ខ្ទង់ចំណាយ​របស់​ប្រជាជន​នៅក្នុង​ប្រទេស​អូស្ត្រាលី​នៅពេល​ដែលគេ​រៀប​កា​រម្តងៗ​គឺជា​មធ្យម​ត្រូវ​ចំណាយ​ប្រមាណ​ ​៦៧,០៣២​ ​ដុល្លារ​សហរដ្ឋអាមេរិក​។​ ​

៣​/ ​អង់គ្លេស​៖​​ ខ្ទង់ចំណាយ​របស់​ប្រជាជន​នៅក្នុង​ចក្រភព​អង់គ្លេស​ជាមធ្យម​នៅពេល​ដែលគេ​រៀប​កា​រម្តងៗ​នោះ​គឺ​ ​៣៥,០០៥​ ​ដុល្លារ​សហរដ្ឋអាមេរិក​។​

៤/​ ​កេនយ៉ា​៖ ប្រជាជន​កេនយ៉ា​ចំណាយ​ជា​ ​៣៤,៨៥៤​ ​ដុល្លារ​សហរដ្ឋអាមេរិក​ ​នៅពេល​ដែលគេ​រៀប​កា​រម្តងៗ​។​

៥​/ ​សហរដ្ឋអាមេរិក​៖ ​ខ្ទង់ចំណាយ​របស់​ប្រជាជន​នៅក្នុង​សហរដ្ឋអាមេរិក​សម្រាប់​ពិធី​រៀប​អាពាហ៍​ពិពាហ៍​របស់​ពួកគេ​ជាមធ្យម​ប្រមាណ​ជា​ ​៣៣,៣៩១​ ​ដុល្លារ​សហរដ្ឋអាមេរិក​។​

​៦/​ ​កាណាដា​៖ ​ប្រជាជន​កាណាដា​ជាមធ្យម​ចំណាយ​ប្រមាណ​ជា​ ​២៣,៥៦៨​ ​ដុល្លារ​សហរដ្ឋអាមេរិក​ ​សម្រាប់​ពិធី​រៀប​អាពាហ៍​ពិពាហ៍​របស់​ពួកគេ​។​

​៧/​ ​ក្រិច​៖ ​ខ្ទង់ចំណាយ​របស់​ប្រជាជន​នៅក្នុង​ប្រទេស​ក្រិច​គឺ​ប្រមាណ​ជា​ ​១៩,៣៣៧​ ​ដុល្លារ​សហរដ្ឋអាមេរិក​។​

​៨/​ ​អេស្ប៉ាញ​៖ ​ខ្ទង់ចំណាយ​របស់​ប្រជាជន​នៅក្នុង​ប្រទេស​អេស្ប៉ាញ​គឺ​ប្រមាណ​ជា​ ​១៩,១៩៥​ ​ដុល្លារ​សហរដ្ឋអាមេរិក​សម្រាប់​ពិធី​រៀប​អាពាហ៍​ពិពាហ៍​របស់​ពួកគេ​។​

​៩/​ ​ហូ​ឡង់​៖ ​ប្រជា​ជន​ហូ​ឡង់​ចំណាយ​ប្រមាណ​ជា​ ​១៧,៣៩១​ ​ដុល្លារ​សហរដ្ឋអាមេរិក​សម្រាប់​ពិធី​រៀប​អាពាហ៍​ពិពាហ៍​របស់​ពួកគេ​។​

​១០​/ ​រុស្ស៊ី​៖ ​ប្រជាជន​រុស្ស៊ី​ចំណាយ​ប្រមាណ​ជា​ ​១៥,០០០​ ​ដុល្លារ​សហរដ្ឋអាមេរិក​។​

​១១/​ ​ចិន​៖ ខ្ទង់ចំណាយ​របស់​ប្រជាជន​នៅក្នុង​ប្រទេស​ចិន​គឺ​ប្រមាណ​ជា​ ​១២,០០០​ ​ដុល្លារ​សហរដ្ឋអាមេរិក​។​

១២/​ ​ម៉ិកស៊ិក​៖ ខ្ទង់ចំណាយ​របស់​ប្រជាជន​នៅក្នុង​ប្រទេស​ម៉ិកស៊ិក​គឺ​ប្រមាណ​ជា​ ​៩,៣២៩​ ​ដុល្លារ​សហរដ្ឋអាមេរិក​សម្រាប់​ពិធី​រៀប​អាពាហ៍​ពិពាហ៍​របស់​ពួកគេ​។​

​១៣​/ ​ស្រីលង្កា​៖ ​ប្រជាជន​ស្រីលង្កា​ចំណាយ​ប្រមាណ​ជា​ ​១,១២៨​ ​ដុល្លារ​សហរដ្ឋអាមេរិក​សម្រាប់​ពិធី​រៀប​អាពាហ៍​ពិពាហ៍​របស់​ពួកគេ​។​

១៤/​ ​ម៉ូ​រីស​៖ ចំណែក​ប្រជាជន​ដែល​ចំណាយ​តិច​បំផុត​សម្រាប់​ពិធី​រៀប​អាពាហ៍​ពិពាហ៍​របស់​ពួកគេ​ ​គឺ​ប្រជាជន​ប្រទេស​ម៉ូ​រីស​ ​ដែល​ជា​ជាមធ្យម​ចំណាយ​ប្រមាណ​ជា​ ​៥៣៣​ ​ដុល្លារ​សហរដ្ឋអាមេរិក​៕​

​អត្ថបទ​៖​ ​ណា​រ៉ូ​ត​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម