Connect with us

Manchester​ ​City​ ​អាច​ជាប់​ពិន័យ​មិន​អាច​លេង​ ​Champions​ ​League​ ​ប្រសិនបើ​រក​ឃើញថា​ ​ល្មើសច្បាប់​ហិរញ្ញវត្ថុ​ ​Uefa​

អ​ង៉​គ្លេស​៖​ ​Manchester​ ​City​ ​មានការ​ខកចិត្ត​ ​តែ​មិន​មាន​អ្វី​ដែរ​ភ្ញាក់ផ្អើល​ទេ​ ​បន្ទាប់ពី​ត្រូវ​បាន​បញ្ជូន​ទៅកាន់​បន្ទប់​សវនកម្ម​របស់​អង្គភាព​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ ​Uefa​ ​ចំពោះ​រឿង​ល្មើសច្បាប់​ហិរញ្ញវត្ថុ​ ​(​FFP​)​។​

សារព័ត៌មាន​ ​BBC​ ​Sport​ ​បាន​រាយការណ៍​នៅ​សប្តាហ៍​នេះ​ថា​ ​ក្រុម​អ្នកស៊ើប​អង្កេត​ ​Uefa​ ​ចង់​ឲ្យ​ម្ចាស់​ជើងឯក​អង់គ្លេស​ជាប់​ពិន័យ​មិន​ឲ្យ​ចូលលេង​ ​Champions​ ​League​ ​មួយ​រដូវ​កាល​ ​ប្រសិនបើ​ពួកគេ​ត្រូវ​បាន​រក​ឃើញថា​ ​បាន​ល្មើសច្បាប់​ហិរញ្ញវត្ថុ​ ​(​FFP​)​ ​។​ ​ប៉ុន្តែ​ក្រុម​មេឃ​ខៀវ​បាន​និយាយ​ថា​ ​ការចោទប្រកាន់​ពី​ភាព​មិន​ប្រក្រតី​នៃ​ហិរញ្ញវត្ថុ​នៅតែ​មិន​ពិត​។​

Uefa​ ​ថ្លែង​ថា​៖​ ​”​បន្ទាប់ពី​បាន​ពិគ្រោះ​យោបល់​ជាមួយ​សមាជិក​ដទៃទៀត​នៃ​អង្គ​ជំនុំជំរះ​ឯករាជ្យ​នោះ​ ​បានសម្រេច​ថា​ ​បញ្ជូន​រឿង​ ​Manchester​ ​City​ ​FC​ ​ទៅកាន់​ប្រធាន​ក្រុម​ស៊ើបអង្កេត​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​ហិរញ្ញវត្ថុ​ឯក​រា​ជ្​ ​រ​(​CFCB​)​ ​បន្ទាប់ពី​ការ​បញ្ចប់​ការស៊ើបអង្កេត​”​។​ ​របាយការណ៍​បាន​ចោទប្រកាន់​ថា​ ​ManCity​ ​បាន​ល្មើសបទបញ្ជា​ ​FFP​ ​ដោយ​កែ​តម្លៃ​នៃ​កិច្ច​ព្រមព្រៀង​ឧបត្ថម្ភ​ច្រើន​លាន​ផោន​។​ ​ហើយ​ក្រុម​មួយ​នេះ​ក៍​ធ្លាប់​ត្រូវ​បាន​ពិន័យ​ជា​ប្រាក់​ចំនួន​ ​៤៩លាន​ផោន​កាលពី​ឆ្នាំ​ ​២០១៤​ ​សម្រាប់​ការរំលោភ​ច្បាប់​មុន​ៗ​៕​

ប្រភព​៖​ ​TrollKhmer​

    Loading...

    ពេញនិយម