Sterling ព្រមានគូប្រជែងក្នុងស្រុកថា ManCity ចង់លើក Premier League ៣ឆ្នាំជាប់គ្នា
អង់គ្លេស៖ Raheem Sterling បានព្រមានក្រុមគូប្រកួតរបស់ Manchester City នៅក្របខ័ណ្ឌ Premier League ថា ក្រុមការពារជើងឯកកំពុងតែសម្លឹងឈ្នះពាន ៣លើកជាប់គ្នាក្នុងឆ្នាំ ២០១៩-២០។ Manchester City បានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ក្រោយពីប្រកួតប្រជែងគ្នាយ៉ាងប្រផិតប្រផើយជាមួយ Liverpool ក្នុងការប្រជែងដណ្តើមពានលីហ្គកំពូលអង់គ្លេស ដោយមានគម្លាតតែមួយពិន្ទុប៉ុណ្ណោះ ក្រោយបញ្ចប់ ៣៨ប្រកួត។
ពេលនេះក្រុមរបស់លោក Pep Guardiola មានឱកាសឈ្នះពានរង្វាន់បីក្នុងស្រុក ប្រសិនបើពួកគេអាចផ្ដួល Watford នៅក្នុងក្របខ័ណ្ឌ FA Cup វគ្គផ្តាច់ព្រ័ត្រ ខណៈពាន Premier League និង EFL Cup មានក្នុងដៃរួចទៅហើយ ហើយកីឡាករ Sterling និងមិត្តរួមក្រុមកំពុងគិតពីការឈ្នះពានទាំងបីនេះនៅឆ្នាំក្រោយទៀត។
ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសមួយនេះបានប្រាប់ Mirror ថា៖ ”ខ្ញុំមានអារម្មណ៍ថា យើងលេងកាន់ល្អប្រសើរឡើង ហើយរដូវកាលក្រោយនឹងក្លាយជាការសាកល្បងដ៏ធំមួយទៀតសម្រាប់យើង។ នេះមិនមែនតែចង់ឈ្នះត្រឹមតែមួយឆ្នាំទេ គឺច្រើនឆ្នាំតទៅមុខទៀត។ យើងចង់ក្លាយជាក្លិបដ៏ល្អបំផុតមួយនៅក្នុងប្រទេសអង់គ្លេស និងរួមទាំងនៅក្នុងពិភពលោកផងដែរ”៕
ប្រភព៖ TrollKhmer

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍