កំណើនចំនួនរោងចក្រនៅកម្ពុជាកើនដល់ជិត១៦០០រោងចក្រនៅពេលនេះ
ការវិនិយោគនៅកម្ពុជានៅតែមានភាពវិជ្ជមានក្នុងឆ្នាំនេះ បើទោះបីជាកម្ពុជារៀបចំការបោះឆ្នោត ហើយ រោងចក្រខ្លះត្រូវបិទទ្វារក៏ដោយ។
យោងតាមតួលេខក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបង្ហាញថា គិតត្រឹមពាក់ណ្តាលឆ្នាំ២០១៨នេះ ចំនួនរោងចក្រនៅកម្ពុជាសរុបបានកើនដល់ជិត១៦០០រោងចក្រហើយនៅពេលនេះ ដោយបានកើនឡើងពីចំនួនជាង១១០០រោងចក្រកាលពីឆ្នាំ២០១៣កន្លងទៅ។
កំណើនចំនួនរោងចក្រនៅកម្ពុជាសរុបជិត១៦០០រោងចក្រនៅពេលនេះ បានបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជាបានចំនួនដល់ទៅជាង១លាននាក់ឯណោះ។
សម្រាប់ឆមាសទី១ឆ្នាំ២០១៨នេះវិញ ចំនួនរោងចក្របើកថ្មីៗសម្រេចបានចំនួន៧៤រោងចក្រ និងបានបញ្ជាក់ថា កម្ពុជានៅតែមានសក្តានុពលខ្ពស់ក្នុងការទាក់ទាញអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេសអោយបង្កើតរោងចក្រអាជីវកម្មថ្មីៗជាបន្តបន្ទាប់នៅកម្ពុជា។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញកញ្ចប់ថវិការដ្ឋប្រមាណជាង២២លានដុល្លារអាមេរិក ដើម្បីដោះស្រាយសំណងជូនកម្មករនិយោជិត ដែលថៅកែរបស់ខ្លួនបានរត់ចោល ហើយបន្សល់ទុកនូវសម្ភារៈតិចតួចមិនអាចដោះស្រាយគ្រប់ដល់កម្មករនិយោជិត។
សូមបញ្ជាក់ថា វិស័យឧស្សាហកម្មកម្ពុជាកាន់តែធ្វើពិពិធកម្មបានច្រើនជាងមុន ខណៈដែលការដាក់ចេញគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មរបស់កម្ពុជាឆ្នាំ២០១៥-២០២៥ ដើម្បីប្រែក្លាយកម្ពុជាជាប្រទេសឧស្សាហកម្ម អាចបង្កើតនិងទាញយកតម្លៃបន្ថែមបានកាន់តែច្រើន និងផ្លាស់ប្តូរទីផ្សារការងារពីអតិពលកម្ម ទៅជាការងារប្រើប្រាស់កម្លាំងជំនាញ ដោយផ្តល់នូវតម្លៃបន្ថែមកាន់តែខ្ពស់ជាងមុន៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍