Connect with us

លោក​ ​ខាត់​ ​ជេម​ស៍​ ​រស់​មិនបាន​បើ​គ្មាន​មនុស្ស​ស្រី​ម្នាក់​នេះ​បាន​ឡើយ​

​ភ្នំពេញ​៖​ ​តារាចម្រៀង​ដែល​ចូលចិត្ត​ស្ងប់ស្ងាត់​ ​មិនសូវ​ចេះ​មាត់​ ​លោក​ ​ខាត់​ ​ជេម​ស៍​ ​កំពុងតែ​ទទួល​បានការ​ពេញនិយម​នៅ​បទចម្រៀង​ជាច្រើន​របស់​លោក​តាំងពី​លោក​នៅ​ផលិតកម្ម​ចាស់​រហូតដល់​លោក​ឈាន​ចូល​ផលិតកម្ម​ថ្មី​ ​ក៏​នៅតែ​មានការ​គាំទ្រ​យ៉ាងច្រើន​ផង​ដែរ​។​ ​នា​ពេល​ ​ថ្មី​ៗ​នេះ​ ​លោក​ ​ខាត់​ ​ជេម​ស៍​ ​តារាចម្រៀង​ផលិតកម្ម​ ​”​សាន់​ដេ​”​ ​បាន​ធ្វើ​ឱ្យ​ទស្សនិកជន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ​ក្រោយពេល​ឃើញ​រូបលោក​បាន​បង្ហោះ​រូប​ជាមួយ​អនាគត​ភរិយា​របស់​លោក​ដោយ​និយាយ​ថា​ ​”​មិន​អាច​ខ្វះ​មនុស្ស​ស្រី​ម្នាក់​នេះ​បាន​ឡើយ​”​ ​ជាហេតុ​មួយ​ធ្វើ​ឱ្យ​មហាជន​ដែល​លួច​ស្រឡាញ់​រូបលោក​ខកចិត្ត​មិន​ស្ទើរ​។​ ​ក្រោយពី​បង្ហោះ​រូប​បែបនេះ​មក​ក៏​ឃើញ​មាន​មហាជន​ជាច្រើន​បាន​ផ្ញើ​សារ​ជូនពរ​រូបលោក​ ​និង​អនាគត​ភរិយា​ ​ឱ្យ​ស្រឡាញ់​គ្នា​ដល់​ចាស់​សក់ស្កូវ​ ​ហើយ​មានដំណឹង​ល្អ​ក្នុង​ពេល​ឆាប់​ៗ​នេះ​៕​

​អត្ថបទ​៖​ ​ឡុង​ ​រតនា​

Loading...

ពេញនិយម