Connect with us

មើល​ពី​សកម្ម​ភាព​ខ្លះ​ៗ​ឱ្យ​ហើយ​ ​សម្រាប់​អ្នក​ដែល​មាន​គម្រោង​ចូលរួម​បួស​នៅ​ឆ្នាំក្រោយ​នេះ​ ​

​សៀមរាប​៖​ ​ថ្ងៃ​ ​សៅរ៍​ ​១៥កើត​ ​ត្រូវ​នឹង​ថ្ងៃទី១៨​ ​ពេញបូណ៌មី​ ​ថ្ងៃស្អែក​នេះ​គឺជា​ថ្ងៃបុណ្យ​វិសាខបូជា​ដែល​នឹង​មាន​មនុស្សជា​ច្រើន​ចូលរួម​កម្មវិធី​បុណ្យ​នៅ​តាម​បណ្តា​វត្ត​អា​រា​មនាៗ​។​ ​​ថ្ងៃ​រំលឹក​ដល់​ខួប២៦០០ឆ្នាំ​នៃ​ការ​ត្រាស់​ដឹង​របស់​ព្រះពុទ្ធ​ ​ដូចនេះ​ហើយ​ទើប​ព្រះចៅ​អធិការ​វត្ត​អង្គរ​ខាងជើង​ ​ព្រះ​គ្រូ​ ​គង់​ ​សុភាព​ ​បាន​រៀបចំ​កម្មវិធី​បំបួស​កុលបុត្រ​ ​កុលធីតា​ចំនួន៣០០នាក់​រយ:ពេល៥​ ​យប់​ ​៦ថ្ងៃ​ ​ដោយ​គិត​ចាប់ពី​ថ្ងៃទី​ ​១៤​ ​ឧសភា​ដល់​ ​ថ្ងៃទី១៩​ ​ឧសភា​ ​ដែល​នឹង​មាន​ពិធី​ដង្ហែ​នាគ​ជុំវិញ​ប្រាសាទ​អង្គរ​ ​ចង្ក្រម​ពេលល្ងាច​ជុំវិញ​ប្រាសាទអង្គរវត្ត​ ​កម្មវិធី​សមាធិ​ពេល​រាត្រី​ ​និង​ ​សីលវតី​ ​ជាដើម​។​ ​

កុលបុត្រ​ ​កុលធីតា​ទាំងអស់​ ​ត្រូវ​ស្នាក់នៅ​បរិវេណ​វត្ត​អង្គរ​ខាងជើង​ ​និង​វត្ត​អង្គរ​ខាងត្បូង​ ​ដើម្បី​សូត្រធម៌​ ​សមាធិ​ ​និង​រៀន​សិក្សា​ធម៌​ផ្សេង​ៗ​។​ ​ពិធី​នេះ​គ្រោង​នឹង​បញ្ចប់​នៅ​ព្រឹក​ថ្ងៃទី១៩​ ​ឧសភា​ ​នៅ​បរិវេណ​ប្រាសាទអង្គរវត្ត​ ​ដើម្បី​រៀបចំ​ដាក់​បាត​សាមណេរ​ ​និង​សីលវតី​ ​និង​ពិធី​ចាកសិក្ខាបទ​ឆ្លង​ជា​កិច្ច​បង្ហើយ​បុណ្យ​។​ ​ចំពោះ​អារម្មណ៍​របស់​អាណាព្យាបាល​គឺ​លោក​ពិតជា​មាន​អារម្មណ៍​រំភើប​ខ្លាំង​រហូតដល់​ស្រក់​ទឹកភ្នែក​នៅពេល​ដែល​បុត្រ​របស់​ខ្លួន​មានចិត្ត​ជ្រះថ្លា​បែបនេះ​៕​

អត្ថបទ​៖​ ​គង់​ ​ចាន់​ស្រី​នុច​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម