Man Utd កំពុងតាមទិញ ”Mbappe ទី២” របស់ក្លិបបារាំង
បរទេស៖ ក្លិប Manchester United បានដាក់សំណើ ទៅកាន់ក្លិប Monaco ដើម្បីទិញយកខ្សែបម្រើវ័យក្មេង Hannibal Mejbri ដែលគេដាក់រហស្សនាមថា Mbappe ទី២ ។ ខ្សែបម្រើវ័យ ១៦ឆ្នាំនេះ នឹងត្រូវផុតកុងត្រា នៅចុងរដូវកាលនេះ។
Hannibal Mejbri ដែលមានវ័យ ១៦ឆ្នាំ ធ្លាប់បង្ហាញខ្លួនឱ្យក្រុម U16 ជម្រើសជាតិបារាំង ចំនួន ៨លើក។ ដោយសារសមត្ថភាពលេចធ្លោ បានធ្វើឱ្យក្រុមបិសាចក្រហម ចាប់អារម្មណ៍ ដោយបានដាក់សំណើកាលពីខែមករា ឆ្នាំ២០១៩ តែត្រូវបានទទួលបរាជ័យ។ ប្រភពពីបារាំង បានអះអាងថា ការដាក់សំណើលើកនេះ គឺមានទឹកប្រាក់ច្រើនជាងមុន។
ក្លិប Monaco កំពុងព្យាយាមបញ្ចុះបញ្ចូលឱ្យយុវជនឆ្នើមខាងលើ បន្តកុងត្រា តែមកទល់ពេលនេះ មិនទាន់មានការសម្រេចណាមួយឡើយ។ សេចក្ដីរាយការណ៍ ចុះផ្សាយថា គ្រួសាររបស់ Mejbri បានជំរុញឱ្យយុវជនសញ្ញាតិបារាំងរូបនេះ ចែកផ្លូវពី Monaco ដើម្បីស្វែងរកទ្រនំថ្មី៕
ប្រភព៖ Metro
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍