Connect with us

ស្ត្រី​ពិការ​ម្នាក់​ ​រៀន​បើក​យន្តហោះ​ ​ដោយ​ប្រើ​ជើង​ទាំងគូ​

​អាមេរិក​៖​ ​ទោះបីជា​មាន​ភាព​ពិការ​ដៃ​ទាំងពីរ​តាំងពី​កំណើត​ក្ដី​ ​ក៏​ស្ត្រីជន​ជាតិ​អាមេរិក​មក​ពីរ​ដ្ឋ​ ​Arizona​ ​ឈ្មោះ​ ​Jessica​ ​Cox​ ​បានសម្រេច​ក្ដី​ស្រមៃ​របស់​ខ្លួន​ក្នុង​ការ​ក្លាយជា​ពី​ឡុ​ត​ម្នាក់​ ​ដោយ​រៀន​បើក​យន្តហោះ​ ​ដោយ​ប្រើប្រាស់​ជើង​ទីពីរ​របស់​នាង​។​ ​រឿងរ៉ាវ​របស់​ ​Jessica​ ​បាន​ជំរុញ​លើកទឹកចិត្ត​ស្ត្រី​ដទៃទៀត​ ​ដែល​មានបំណង​ចង់​ក្លាយជា​ពី​ឡុ​ត​។​

បន្ទាប់ពី​បញ្ចប់​ការសិក្សា​នៅ​សាកល​វិទ្យាល័យ​រដ្ឋ​ ​Arizona​ ​ក្នុង​ឆ្នាំ២០០៥​ ​Jessica​ ​បាន​ចូល​វគ្គ​បណ្ដុះបណ្ដាល​ជា​ពី​ឡុ​ត​។​ ​ក៏ប៉ុន្តែ​ ​វា​មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ​សម្រាប់​នាង​។​ ​៣ឆ្នាំ​ ​Jessica​ ​ទទួលការ​បង្ហាត់បង្ហាញ​ពី​គ្រូបង្រៀន​បើកបរ​យន្តហោះ​ ​ជាច្រើន​នាក់​ ​និង​ឆ្លងកាត់​ការសាកល្បង​ ​ព្រមទាំង​កំហុស​ជាច្រើន​ផង​ដែរ​។​

​ក្នុង​ឆ្នាំ២០០៨​ ​ស្ត្រី​ពិការ​រូប​នេះ​ ​ទទួល​បាន​សញ្ញាបត្រ​ទទួលស្គាល់​ពីរ​ដ្ឋ​បាល​អាកាសចរណ៍​សហព័ន្ធ​របស់​សហរដ្ឋអាមេរិក​។​ ​នាង​ ​អាច​បើក​ប្រភេទ​យន្តហោះ​ខ្នាត​តូច​ ​Ercoupe​។​

​Jessica​ ​ដែល​មាន​វ័យ​ ​៣៦ឆ្នាំ​ ​បាន​ប្រាប់​ប្រភព​ថា​៖​ ​”​ខ្ញុំ​ពិតជា​ចង់​ធម្មតា​ដូច​គេឯង​ ​ហើយ​ខ្ញុំ​ត្រូវ​បាន​រំឭក​ជា​រឿយ​ៗ​ថា​ ​ខ្ញុំ​មិន​អាច​ធ្វើ​រឿង​នេះ​រឿង​នោះ​បានទេ​ ​ឬថា​ ​ខ្ញុំ​ជា​មនុស្ស​ពិការ​ ​ជាដើម​។​ ​ខ្ញុំ​ ​អន់ចិត្ត​ណាស់​ ​នៅពេល​ឮ​ពាក្យ​ថា​ ​ជន​ពិការ​”​។​ ​បន្ទាប់ពី​បដិសេធ​ ​ក្នុង​ការ​ពាក់​ដៃ​សិប្បនិម្មិត​ ​នាង​បាន​និយាយ​ថា​៖​ ​”​ខ្ញុំ​គិតថា​ ​ជើង​ទាំងគូ​របស់ខ្ញុំ​ ​ប្រសើរ​ជាង​ ​(​ដៃ​សិប្បនិម្មិត​)​”​។​

​នាង​បន្ត​ថា​៖​ ​”​រឿង​មួយ​ ​ដែល​ខ្ញុំ​មាន​មោទនភាព​នោះ​ ​គឺ​ខ្ញុំ​រស់នៅ​តាមរបៀប​របស់ខ្ញុំ​ ​ហើយ​វា​ ​បាន​បំផុសគំនិត​ចំពោះ​មនុស្សជា​ច្រើន​”​៕​

​ប្រភព​៖​ ​CNN​

​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម