ព័ត៌មានបន្ថែមទាក់ទងនឹងចោរគាស់ផ្ទះតារាកំប្លែងអាយ៉ៃឆ្លើយឆ្លង លោក ព្រហ្ម ម៉ាញ
ភ្នំពេញ៖ តារាកំប្លែងអាយ៉ៃឆ្លើយឆ្លងជើងចាស់ ដែលធ្វើឱ្យទស្សនិកជនផ្ទុះសំណើចជារៀងរាល់សប្ដាហ៍នៅកម្មវិធី “សោភ័ណតន្ត្រីCTN” ។ កាលពីម្សិលមិញតារាកំប្លែងអាយ៉ៃឆ្លើយឆ្លង លោក ព្រហ្ម ម៉ាញ មានទុក្ខជាទម្ងន់ដោយសារតែលោកវិលត្រលប់មកពីមើលដីមួយកន្លែងដែលបានទិញ ស្រាប់តែពេលមកដល់ផ្ទះវិញលោក ក៏ឃើញផ្ទះរបស់លោកត្រូវចោរគាស់ផ្ទះ រើឥវ៉ាន់ខ្ទេចខ្ទីក្នុងបន្ទប់ ហើយគាត់បានបាត់លុយអស់ចំនួន ៥មុឺនដុល្លារ ជាហេតុធ្វើឱ្យរូបលោក ស្ទើរមិនជឿ ។
តារាកំប្លែងអាយ៉ៃឆ្លើយឆ្លង លោក ព្រហ្ម ម៉ាញ ក៏បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នរគបាលបឹងកក់២ ខណ្ឌទួលគោក រួចរាល់ផងដែរ។ លោក ព្រហ្ម ម៉ាញ ពិតជាសោកស្តាយណាស់ ព្រោះលោកខ្ញុំរកលុយនេះទាំងលំបាក ខំសន្សំទុកជាយូរឆ្នាំមកហើយ នៅពេលដែលគេហៅគាត់ទៅសម្តែងតាមបណ្តាលខេត្ត ឬក៏ស្ថានីយទូរទស្សន៍ គឺរូបគាត់មិនដែលរអ៊ូនោះឡើយ។ ក្នុងនោះក៏ឃើញ នាយ ព្រែក ត្រូវជាអនាគតកូនប្រសាក៏ចូលរួមលោកស្តាយចំពោះរូបគាត់ផងដែរ។
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍