Connect with us

ការរំពឹងទុ​កចំពោះ​ការទទួលបានភ្ញៀវទេសចរណ៏ជាង​៦លាននាក់​ក្នុងឆ្នាំ​២០១៨

កម្ពុជារំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរណ៏បរទេសបានចំនួន៦លាន២សែននាក់នៅឆ្នាំនេះ​ ដែល​ភ្ញៀវទេសចរណ៍​​ចិន​កំពុងតែនាំមុខ​គេ​ក្នុងការចូល​មក​​ទស្សនា​ក៏ដូច​ជាមក​ប្រកប​អាជីវកម្ម​នៅប្រទេសកម្ពុជា​​។តាមការព្យាកររបស់ក្រសួងទេសចរណ៏កម្ពុជាបានអោយដឹងថា រយៈពេល១ឆ្នាំពេញឆ្នាំ២០១៨នេះ ចំនួនភ្ញៀវទេសចរណ៏អន្តរជាតិចូលមកទស្សនាប្រទេសកម្ពុជានឹងកើនឡើងដល់ចំនួន៦លាន២សែននាក់ ដោយធ្វើអោយកម្ពុជារកចំណូលបានពីវិស័យទេសចរណ៏មានចំនួនរហូតដល់ទៅរង្វង់៤ពាន់លានដុល្លារ។

ឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៏មានប្រសាសន៏ថា ស្របគ្នានឹងកំណើនភ្ញៀវទេសចរណ៍ ចំនួនមូលដ្ឋានអាជីវកម្មដែលគាំទ្រវិស័យទេសចរណ៏ក៏មានការកើនឡើងច្រើននៅទូទាំងប្រទេសប្រទេសកម្ពុជា ដូចជាចំនួនភោជនីយដ្ឋានជាដើម។

សូមបញ្ជាក់ថា វិស័យទេសចរណ៏នៅកម្ពុជានៅតែមានសក្តានុពលខ្ពស់ក្នុងការទាក់ទាញភ្ញៀវទេសចរណ៏ពីក្រៅប្រទេស។ ក្នុងនោះ តាមការព្យាករណ៏ ចំនួនភ្ញៀវទេសចរណ៏បរទេសមកទស្សនាកម្ពុជានឹងកើនដល់ចំនួន៧លាននាក់នៅឆ្នាំ២០២០ ដោយផ្តល់ប្រាក់ចំណូលដល់កម្ពុជាចំនួន៥ពាន់លានដុល្លារ ចំនួនភ្ញៀវនឹងកើនដល់១០លាននាក់នៅឆ្នាំ២០២៥ និងកើនដល់ចំនួន១៥លាននាក់នៅឆ្នាំ២០៣០ខាងមុខនេះ ដោយផ្តល់ប្រាក់ចំណូលដល់កម្ពុជាចំនួន១ម៉ឺនលានដុល្លារ និងបង្កើតការងារបានរហូតដល់ទៅ២លាននាក់៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម