Hollywood ទិញសិទ្ធិភាពយន្តថៃ “Bad Genius” ដើម្បីថតសាឡើងវិញជាភាសាអង់គ្លេស
ថៃ៖ ផលិតកម្មអាមេរិក Picturestart បានស្នើសុំសិទ្ធិដើម្បីធ្វើការថតសាឡើងវិញ នូវភាពយន្តថៃ ដែលមានចំណងជើងថា “Bad Genius” របស់លោក Nattawut Poonpiriya ដោយរឿងថ្មីថតនៅ Hollywood នេះ នឹងនិយាយជាភាសា អង់គ្លេស ។
លោកស្រី Eva Anderson ផលិតកររឿងភាគអាមេរិក “You’re the Worst” បានចុះហត្ថលេខាជាមួយលោក Nattawut Poonpiriya លើកិច្ចព្រមព្រៀងផលិតខ្សែភាពយន្ត “Bad Genius” ដែលជាខ្សែភាពយន្តរកចំណូលបានច្រើនបំផុត និងទទួលបានពានរង្វាន់ខ្សែភាពយន្តប្រចាំឆ្នាំរបស់ថៃ ក្រោយពីការចាក់បញ្ចាំង នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧។
ខ្សែភាពយន្ត “Bad Genius” និយាយរៀបរាប់ពីសិស្ស ដែលលួចចម្លងពេលប្រឡង។ រឿងនេះ ក៏ឆ្លុះបញ្ចាំងពីសង្គមថៃ និងសិស្សនិស្សិតដែលព្យាយាមស្វែងរកផ្លូវកាត់ដើម្បីទៅសិក្សានៅបរទេស។
សូមជម្រាបថា ក្រោយពីទទួលជោគជ័យក្នុងខ្សែភាពយន្ត “Bad Genius” ផលិតករថៃ Nattawut ទើបតែទទួលបានសិទ្ធិ ក្នុងការដឹកនាំថត ភាពយន្តមួយដែលនិយាយពីការជាប់ក្នុងល្អាងភ្នំរបស់ក្មេងៗក្រុមបាល់ទាត់ថៃ ដែលជារឿងពិតបានកើតឡើងកាលពីឆ្នាំ២០១៨កន្លងទៅ។ រឿងដែលមានការសហការពីអ្នកដឹកនាំរឿង “Crazy Rich Asians” នេះ នឹងត្រូវចាក់នៅ Netflix ៕
ប្រភព៖ Coconut
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍