Connect with us

ក្រសួង​អប់រំ​ប្រកាស​ថា​ការ​បង្ហោះ​ព័ត៌មាន​ស្តី​ពី​សេវាកម្ម​ធ្វើសញ្ញា​បត្រ​បាក់ឌុប​ ​និង​បរិញ្ញាបត្រ​ជា​ព័ត៌មាន​ក្លែងក្លាយ​

សេចក្តី​ប្រកាស​ព័ត៌មាន​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​បានឱ្យ​ដឹង​ថា​៖​ ​ក្នុង​ពេលថ្មីនេះ​មាន​គណនី​ ​Facebook​ ​ដែល​មានឈ្មោះ​ថា​ ​”​សេវា​ផ្សេងទៀត​”​ ​បាន​បង្ហោះ​ព័ត៌មាន​ដែល​មាន​ចរិត​បោកប្រាស់​ ​និង​បង្ខូច​កេរិ៍​ត​ឈ្មោះ​របស់ក្រ​សួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​ពាក់ព័ន្ធ​នឹង​ការ​ទទួល​ធ្វើសញ្ញា​បត្រ​បាក់ឌុប​ ​និង​បរិញ្ញាបត្រ​គ្រប់​ផ្នែក​។​

​គណនី​ ​Facebook​ ​និង​ ​វិប​សាយ​ ​Khmer24​ ​បាន​បង្ហោះ​ដោយ​ដាក់ឈ្មោះ​ក្នុង​សេវាកម្ម​ផ្សេងទៀត​ថា​មាន​ទទួល​ធ្វើសញ្ញា​បត្រ​បាក់ឌុប​ ​បរិញ្ញាបត្រ​ ​និង​ ​សញ្ញាបត្រ​ផ្សេងទៀត​ ​(​លើកលែងតែ​សញ្ញាបត្រ​ពេទ្យ​)​ ​ដូចគ្នា​បេះបិទ​ ​ព្រមទាំង​មាន​លេខ​កូដ​ក្រសួង​ ​អាចយ​ក​ទៅ​ប្រើការ​បាន​ ​។​ ​

​តាមរយៈ​ការ​បង្ហោះ​ ​និង​ចែក​ចា​យត្រង់ៗ​នៅ​លើ​បណ្តាញ​សង្គម​នេះ​បាន​ធ្វើ​ឱ្យ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ប្រកាស​ថា​នេះ​ជា​អំពើខុស​ច្បាប់​ហើយ​មាន​ចេតនា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេចក្ដីថ្លៃថ្នូរ​ ​និង​ ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ ​ជាពិសេស​ក្រសួង​កំពុង​សហការ​ជាមួយ​អាជ្ញាធរ​មានសមត្ថកិច្ច​ក្នុង​ការស្វែងរក​ជន​ដែល​បង្ហោះ​ព័ត៌មាន​ទាំងនេះ​ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​៕​

    Loading...

    ពេញនិយម