Huawei កំពុងបង្កើតប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួន ឈ្មោះថា “Hongmeng”
ចិន៖ លោក Richard Yu នាយកប្រតិបត្តិក្រុមហ៊ុន Huawei បានបញ្ជាក់កាលពីខែមីនា ឆ្នាំ២០១៩ថា ក្រុមហ៊ុន កំពុងអភិវឌ្ឍប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួនមួយ ដើម្បីទុកជំនួស Android ។ បើតាមប្រភពសារព័ត៌មាន HuaweiCentral ប្រព័ន្ធប្រតិបត្តិការនោះ មានឈ្មោះថា Hongmeng ដែលត្រូវបានអភិវឌ្ឍតាំងពីឆ្នាំ២០១២ មកម្ល៉េះ។
ប្រភពបន្តថា ប្រព័ន្ធប្រតិបត្តិការនេះ ត្រូវបានដំណើរការលើស្មាតហ្វូន Huawei ។ យ៉ាងណាក៏ដោយ ក្រុមហ៊ុន Huawei មិនទាន់ធ្វើការប្រកាសបង្ហាញជាផ្លូវការ នូវប្រព័ន្ធប្រតិបត្តិការ Hongmeng ឡើយ។
សូមជម្រាបថា បច្ចុប្បន្នឧបករណ៍របស់ Huawei នានា បានដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ដែលបង្កើតដោយក្រុមហ៊ុនអាមេរិក Google ៕
ប្រភព៖ HuaweiCentral
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍