Connect with us

ManUtd​ ​គ្រោង​ទិញ​ផ្ដាច់​កុងត្រា​របស់​កីឡា​ករ​ឆ្មើ​មរ​បស់​ក្លិប​ ​Benfica

អង់គ្លេស​៖​ ​កីឡាករ​ ​Joao​ ​Félix​ ​អាច​នឹង​ធ្វើដំណើរ​ទៅកាន់​ ​Manchester​ ​United​ ​នៅ​រដូវ​ក្តៅ​នេះ​ ​ក្រោយពី​មាន​ពាក្យ​លេចឮ​ថា​ ​ក្លិប​នៅ​ ​Premier​ ​Leagueមួយ​នេះ​មានបំណង​ទិញ​ផ្ដាច់​កុងត្រា​។​ នេះ​បើ​យោង​តាម​រឿងរ៉ាវ​របស់​សារព័ត៌មាន​ព័រទុយហ្គាល់​ដែល​បាន​ចុះផ្សាយ​ថា​ ​ក្រុម​របស់​លោក​ ​Solskjaer​ ​នឹង​នាំ​យក​កីឡាករ​ឆ្នើម​វ័យក្មេង​របស់​ក្លិប​ ​Benfica​ ​រូប​នេះ​ក្នុងរយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​ ​ហើយ​ត្រៀម​នឹង​ចំណាយ​ទឹកប្រាក់​ ​១២០លាន​អឺ​រ៉ូ​សម្រាប់​ការ​ផ្ដាច់​កុងត្រា​។​

​បច្ចុប្បន្ន​កីឡាករ​វ័យ១៩ឆ្នាំ​រូប​នេះ​គឺជា​កីឡាករ​ដែល​មាន​ភាព​ល្បីល្បាញ​បំផុត​នៅក្នុង​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប​ដែល​ស៊ុត​បញ្ចូល​ទី​បាន​ ​១៩គ្រាប់​ក្នុង​រដូវ​កាល​ដំបូង​សម្រាប់​ក្រុម​៕​

ប្រភព៖ TrollKhmer

    Loading...

    ពេញនិយម