Connect with us

Kylian Mbappe បង្ហើបថា រូបគេអាចនឹងចាកចេញពី PSG ដោយសារលីហ្គបារាំង ងាយស្រួលពេក

​បារាំង​៖​ ​Kylian​ ​Mbappe​ ​បាន​បង្ហើប​រឿង​ដ៏​ធំ​មួយ​នៅក្នុង​សុន្ទរកថា​ថា​ ​នឹងអាច​ចាកចេញ​ពី​ ​PSG​ ​បន្ទាប់ពី​បាន​ទទួល​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​ ​Ligue​ ​1​ ​កាលពី​ថ្ងៃអាទិត្យ​។​ភាព​មន្ទិលសង្ស័យ​នៅក្នុង​ប្រទេស​បារាំង​គឺ​ ​Mbappe​ ​បាន​ធុញទ្រាន់​នឹង​ម្ចាស់​ជើង​ឯ​ក​លី​ហ្គ​កសិករ​បី​សម័យកាល​ ​ព្រោះ​បាល់ទាត់​បារាំង​ឈ្នះ​ងាយស្រួល​ពេក​ ​និង​ចង់​ផ្លាស់ទី​ទៅកាន់​ក្របខ័ណ្ឌ​ដែល​មានការ​ប្រកួតប្រជែង​ខ្ពស់​ ​ក៍​ដូចជា​ចង់​ឈ្នះ​ពានរង្វាន់​ ​Champions​ ​League​ ​ផង​ដែរ​។​ ​

កីឡាករ​ដែល​ជួយ​ឲ្យ​បារាំង​ឈ្នះ​ ​World​ ​Cup​ ​២០១៨​ ​បាន​សារភាព​ថា​ ​គេ​កំពុង​ស្ថិត​ក្នុង​ចំណុច​ខ្ពស់​មួយ​នៅក្នុង​អាជីព​ ​ហើយ​អនាគត​អាច​នឹង​ចាកចេញ​ឆ្ងាយ​ពី​ ​Paris​ ​Saint​-​Germain​។​

​បុរស​វ័យ​ ​20​ ​ឆ្នាំ​រូប​នេះ​បាន​និយាយ​នៅក្នុង​ពិធី​មួយ​នៅក្នុង​រដ្ឋធានី​បារាំង​ថា​៖​ ​”​ខ្ញុំ​មាន​អារម្មណ៍​ថា​ ​វា​ដល់ពេលហើយ​សម្រាប់​ខ្ញុំ​ក្នុង​ការស្វែងរក​ការប្រកួត​ប្រជែង​ខ្ពស់​ៗ​បន្ថែម​ទៀត​។​ ​ខ្ញុំ​សប្បាយចិត្ត​នៅ​ទីក្រុង​ប៉ារីស​ ​ឬ​ប្រហែលជា​រក​បទពិសោធន៍​នៅកន្លែង​ផ្សេងទៀត​”​។​នេះ​អាច​ជា​សារ​មួយ​ដល់​ក្លិប​កំ​ពូល​ៗ​ទាំងអស់​នៅ​ទ្វីបអឺរ៉ុប​ ​ដើម្បី​ត្រៀម​លុយ​ដ៍​សន្ធឹក​សន្ធាប់​សម្រាប់​រូបគេ​ ​ហើយ​នេះ​ក៍​អាច​ជា​រឿង​ផ្ទេរ​ធំ​បំផុត​នៃ​រដូវ​ក្តៅ​ផង​ដែរ​៕​

ប្រភព​៖​ ​TrollKhmer​

    Loading...

    ពេញនិយម