Connect with us

ជនជាតិ​ជប៉ុន​ដែល​ត្រូវ​ប្រទះឃើញ​ដេក​លើ​ចិញ្ចើម​ផ្លូវ​នៅ​ប៉ោយប៉ែត​ ​មាន​សង្ឃឹម​វិញ​ហើយ​

​ប៉ោយប៉ែត​៖​ ​បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​ ​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​ថា​ ​មាន​ជនជាតិ​ជប៉ុន​ម្នាក់​ ​សម្រាក​នៅ​តាម​ចិញ្ចើម​ផ្លូវ​ ​នៅក្នុង​ភូមិ​សាស្រ្ត​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ ​ក្នុង​ស្ថានភាព​គ្មាន​អាហារ​ ​និង​កន្លែង​ស្នាក់នៅ​ ​លោក​ ​ខឹម​ ​ចិ​ត្រ្តា ​នាយ​ប៉ុស្តិ៍​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ ​បាន​ចាត់​កម្លាំង​ជំនាញ​ឱ្យ​ស្វែងរក​គាត់​ ​រហូតមកដល់​រសៀល​ថ្ងៃទី២០​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​ក៏​ប្រទះឃើញ​គាត់​។​

​យោង​តាម​ទំព័រ​ ​”​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ ​ប៉ោយប៉ែត​”​ ​បានឱ្យ​ដឹង​ថា​ ​បន្ទាប់ពី​សមត្ថកិច្ច​អញ្ជើញ​គាត់​ ​មក​ប៉ុស្តិ៍​ផ្តល់​អាហារ​ទឹក​សម្លៀកបំពាក់​ ​និង​ធ្វើការ​សាកសួរ​គាត់​ហើយ​ ​ទើប​ដឹង​ថា​​គាត់​មានឈ្មោះ​ ​Norihiro​ ​YAMAGUCHI​ ​អាយុ​ ​៤៧ឆ្នាំ​។​ ​គាត់​ ​បាន​ធ្វើដំណើរ​ចេញចូល​ស្នាក់នៅ​ ​និង​ទេសចរណ៍​ ​នៅ​ប្រទេស​កម្ពុជា​រយៈពេល​ ​១១ឆ្នាំ​ជាង​មក​ហើយ​ ​ទើបតែ​រយៈពេល​ប្រហែល​ជាង​ ​១០ថ្ងៃ​មកនេះ​ ​គាត់​ ​បាន​បាត់​កាបូប​ដែល​មាន​កាត​ធនាគារ​ ​និង​ឯកសារ​សម្ភារៈ​ទាំងអស់​ ​នៅ​ក្រុង​ប៉ោយប៉ែត​។​ ​ដូច្នេះ​ ​ទើប​គាត់​ ​គ្មាន​ប្រាក់​សម្រាប់​ស្នាក់នៅ​ ​និង​ហូបចុក​បន្ត​ទៀត​។​

​ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា​ ​នៅពេល​នេះ​មន្រ្តី​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ ​បាន​កំពុង​ជួយ​សម្រួល​រៀបចំ​ ​ជូន​គាត់​ទៅ​ស្ថានទូត​ជប៉ុន​នៅ​ពេល​ឆាប់​ៗ​នេះ​ហើយ​៕​

អត្ថបទ​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម