Connect with us

អាជ្ញា​កណ្ដាល​ម្នាក់​ ​ដួល​ស្លាប់​លើ​ទីលាន​ ​អំឡុង​ពេល​ប្រកួត​(មានវីដេអូ)

​បូលីវី​៖​ ​ពេល​កំពុង​កាត់សេចក្ដី​ក្នុង​ការប្រកួត​លី​គ​មួយ​រវាង​ក្លិប​ ​Always​ ​Ready​ ​ទល់នឹង​ ​Oriente​ ​Petrolero​ ​នៅក្នុង​ប្រទេស​បូលីវី​ ​អាជ្ញា​កណ្ដាល​ឈ្មោះ​ ​Victor​ ​Hugo​ ​Hurtado​ ​បាន​ដួល​ស្លាប់​លើ​ទីលាន​ ​នៅ​នាទី៤៧​ ​ដោយសារ​គាំងបេះដូង​។​

​បើ​តាម​វីដេអូ​ដែល​ត្រូវ​បាន​ចែកចាយ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ ​អាជ្ញា​កណ្ដាល​ដែល​មាន​វ័យ​ ​៣១ឆ្នាំ​ ​បាន​ដួល​នៅ​លើ​ទីលាន​ ​ក្នុង​កីឡដ្ឋាន​ ​Municipal​ ​របស់​ក្លិប​ ​Always​ ​Ready​ ​ហើយ​កីឡាករ​បាន​ហៅ​ក្រុម​គ្រូ​ពេទ្យ​ភ្លាម​ៗ​ ​ដើម្បី​ពិនិត្យ​អាការៈ​របស់​អាជ្ញា​កណ្ដាល​ខាងលើ​។​

​ក្រុម​គ្រូពេទ្យ​អះអាង​ថា​ ​ហេតុការណ៍​នេះ​ ​បណ្ដាលមកពី​កត្តា​ទីលាន​ប្រកួត​ ​ដែល​ស្ថិតនៅ​រយៈកម្ពស់​ ​៣៩០០ម៉ែត្រ​ពី​នីវ៉ូទឹក​សមុទ្រ​៕​

សូមទស្សនាវីដេអូ៖

​ប្រភព​៖​ ​Daily​ ​Mail​

​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម