នគរបាលបច្ចេកវិទ្យាកម្ពុជាព្រមានអ្នកប្រើប្រាស់ WhatsApp អាចប្រឈមនឹងការលួចព័ត៌មានសំខាន់
រាជធានីភ្នំពេញ៖ យោងតាមអត្ថបទព័ត៌មានរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រុមអ្នកស្រាវជ្រាវផ្នែកបច្ចេកវិទ្យា បានរកឃើញកំហុសបច្ចេកទេស នៅក្នុងកម្មវិធី WhatsApp ដែលអាចឱ្យជនអនាមិក លួចយកទិន្នន័យរបស់អ្នកប្រើប្រាស់។
ប្រភពបន្តថា ជនអនាមិក បានប្រើប្រាស់វិធីហៅទូរសព្ទចូល តាមកម្មវិធី WhatsApp របស់អ្នកប្រើទូទៅ រួចក៏បញ្ចូលកម្មវិធីសម្រាប់លួចយកទិន្នន័យនោះ ដែលគេជឿថា ជាកម្មវិធីមកពីក្រុមហ៊ុន NSO Group ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបន្ថែមថា ដើម្បីទប់ស្កាត់ពីការលួចយកទិន្នន័យនេះ អ្នកប្រើប្រាស់ ត្រូវតែធ្វើបច្ចុប្បន្នភាព (Update) កម្មវិធី WhatsApp ទៅជំនាន់ (Version) ចុងក្រោយបង្អស់ (v2.19.51 សម្រាប់ iPhone និង v2.19.134 សម្រាប់ Android) ដែលបានដាក់ឱ្យប្រើប្រាស់កាលពីសប្តាហ៍មុននេះ៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍