Connect with us

មនុស្ស៥០០០នាក់​ឈរ​តម្រង់​ជួរ​ក្រោម​ភ្លៀង​រយ:ពេល​មួយ​ម៉ោង​ដើម្បី​.​.​.​

​អង់គ្លេស​៖​ ​មនុស្ស​ចំនួន៥០០០នាក់​បាន​ឈរ​តម្រង់​ជួរ​ដើម្បី​ពិនិត្យ​ថា​តើ​កោសិកា​របស់​ពួកគេ​អាច​ជួយ​ដល់​ក្មេងប្រុស​ ​Oscar​ ​Saxelby​ ​Lee​ ​ដែល​កំពុងតែ​ទទួលរង​ការវាយប្រហារ​ពី​ជំងឺមហារីក​ ​ដោយ​ជំងឺ​មានការ​វិវឌ្ឍ​ន៏​យ៉ាង​ឆាប់រហ័ស​ ​ទើប​ធ្វើ​ឱ្យ​កញ្ញា​ ​Laura​ ​Senter​ ​បាន​ព្យាយាម​ស្វែងរក​អ្នកបរិច្ចាគ​កោសិកា​ដើម​ដែល​ផេ​ក​ ​The​ ​crowdfunding​ ​បាន​ប្រកាស​ស្វែងរក​អ្ន​កស័​គ្រ្ម​ចិ​ត្ត​បរិ​ចា្ច​គ​ដែល​មាន​វ័យ​ចាប់ពី១៧​ ​ដល់​ ​៥៥​ ​ឆ្នាំ​។​ ​

សាលា​ ​និង​ឪពុក​ម្តាយ​របស់​ ​Oscar​ ​ទទួល​បាន​ប្រាក់​បរិច្ចាគ​ចំនួន​ ​១១,៣០០​ ​ដុល្លា​ ​ដែល​ជា​ចំនួន​លើស​ពី​ការ​រំពឹង​ទុក​ ​ចំនែក​ឯ​កម្មវិធី​វិញ​មាន​អ្ន​កស័​គ្រ្ម​ចិត្ត​ជាង២០០នាក់​ក្នុង​ថ្ងៃទី​មួយ​ ​និង​មនុស្ស​ចំនួន​ជាង១៨០០នាក់​បាន​ធ្វើការ​ចុះឈ្មោះ​ជាបន្តបន្ទាប់​ ​ហើយ​អ្ន​កស័​គ្រ្ម​ចិត្ត​ចំនួន៣០០០នាក់​បាន​បង្ហាញខ្លួន​នៅ​ថ្ងៃបន្ទាប់​។​ ​

លោកស្រី​ ​Bladen​ ​បាន​មានប្រសាសន៍​ថា​ ​ស្មារតី​និង​សប្បុរសធម៌​របស់​មនុស្ស​ពិតជា​មិន​គួរ​ឱ្យ​ជឿ​ ​ពួកគេ​ឈរជាជួរ​ក្រោម​ភ្លៀង​ដោយ​មិន​មាន​ថ្ងូរ​មួយម៉ាត់​ ​និង​បន្ទាប់ពី​ចប់​កម្មវិធី​ ​មនុស្ស​ជាង១០០០នាក់​បាន​ធ្វើការ​ចុះឈ្មោះ​តាម​អន​ឡាញ​ដើម្បី​ធ្វើការ​ពិ​និ​ត្យ​បរិ​ចា្ច​គ​កោសិកា​ដើម​។​ ​ទោះជាយ៉ាងណា​ក៏ដោយ​ ​វា​មានការ​លំបាក​ខ្លាំង​ដែល​ត្រូវ​ស្វែងរក​អ្នក​ដែល​មាន​កោសិកា​ដែល​ត្រូវគ្នា​ ​ពេលនេះ​ ​Oscar​ ​បាន​ទទួលការ​មើលថែ​ទាំ​ពី​គ្រូពេទ្យ​ ​និង​បាន​បញ្ចូល​ឈាម​ចំនួន២០ដង​ជាមួយនឹង​ការ​ចាក់​ព្យាបាល​ដោយ​គីមី​៕​

​កែសម្រួល​៖​ ​គង់​ ​ចាន់​ស្រី​នុច​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម