Connect with us

អបអរសាទរ​លោក​ ​ចាន់​ ​សម័យ​ ​ទទួល​បាន​ផ្ទះ​មួយ​ខ្នង​ ​ពី​ ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​នរ៉ា​នី​ ​ហ៊ុន​សែន​

​ភ្នំពេញ​៖​ ​ម្ចាស់​បទ​ ​“​មិន​ស្រលាញ់​អូន​មិនបាន​”​ ​ដែល​បាន​អង្រួន​បេះដូង​យុវវ័យ​យ៉ាង​ខ្លាំង​កាលពី​កំឡុង​ឆ្នាំ២០០១រហូតមកដល់​ពេលនេះ​ក៏​មាន​តារា​មួយចំនួន​បាន​យក​មក​ ​cover​ ​សារ​ឡើងវិញ​ផង​ដែរ​។​ ​​

ក្រោយ​បាត់មុខ​ពី​សិល្ប:សូន្យឈឹង​អស់​រយ:ពេល​ជាច្រើន​ឆ្នាំ​មក​ ​ក៏​មានការ​ចែក​រំ​លែ​ក​តៗ​គ្នា​ពី​ជីវភាព​តោកយ៉ាក​ ​ជា​ខ្លាំង​របស់​លោក​ ​ដោយសារ​ការ​រកស៊ី​បរាជ័យ​បាន​ធ្វើ​ឱ្យ​លោក​នៅសល់​តែ​សម្បកខ្លួន​ ​ដើរ​ស្ទូចត្រី​តាម​មាត់ទន្លេ​ម្តុំ​ព្រែកលៀប​ ​ដើម្បី​យក​ត្រី​ធ្វើម្ហូប​ចិញ្ចឹម​ជីវិ​ត​កូន​ៗ​ ​និង​ក្រុម​គ្រួសារ​ ​សំងំ​លាក់ខ្លួន​រស់នៅ​ផ្ទះ​ជួល​ជិត​ ​១០​ ​ឆ្នាំ​មក​ហើយ​។​ ​

​ប៉ុន្តែ​ ​កាលពី​ម្សិលមិញ​នេះ​ ​លោក​បាន​ទទួល​នូវ​កាដូ​ដ៏​ធំ​មួយ​ ​និង​មានតម្លៃ​បំផុត​ដែល​ជាអំណោយ​ផ្ទះ​មួយ​ខ្នង​ដ៏​ស្រស់​ស្អាត​ ​តាមរយៈ​ការ​ឧប​ត្ថ​មរ​បស់​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​នរ៉ា​នី​ ​ហ៊ុន​សែន​ ​ដែល​មាន​តែងតែមាន​ទឹក​ចិ​ត្ត​ស​ណ្តោ​សប្រោ​សប្រ​ណី​ដល់​សិល្បករ​ ​សិល្ប​ការិនី​ ​ដែល​កំពុងតែ​ជួប​ទុក្ខ​លំបាក​ ​ព័ត៌មាន​ទាំងនេះ​បាន​ទទួល​មក​ ​តាម​គណនី​ហ្វេ​សប៊ុ​ក​លោក​ហេង​ ​ឡុង​៕​ ​

អត្ថបទ​៖​ ​គង់​ ​ចាន់​ស្រី​នុច​

Loading...

ពេញនិយម