បទ “ព្រងើយ” របស់លោក នូ ឧសភា កំពុងតែទទួលការគាំទ្រខ្លាំងពីសំណាក់យុវវ័យ
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ លោក នូ ឧសភា ដែលជាសមាជិកគ្រួសារតារា TMS បានបង្ហើបបទថ្មីរបស់ខ្លួនដែលត្រៀមនឹងចេញក្នុងពេលឆាប់ៗ។ បទថ្មីដែលលោក នូ ឧសភា ត្រៀមនឹងចេញនេះមានចំណងជើងថា “ព្រងើយ” ដែលបទនេះរៀបរាប់ពីការលួចស្រលាញ់គេតែម្នាក់ឯង ប៉ុន្តែម្ខាងទៀតធ្វើព្រងើយ ដែលធ្វើឱ្យគាត់ភ័យខ្លាចអ្នកដែលគាត់លួចស្រលាញ់ផ្តល់ឱកាសទៅឱ្យអ្នកផ្សេង និងសុំអង្វរកុំឱ្យគេព្រងើយនឹងគាត់ទៀត។
បទថ្មីនេះកំពុងតែទទួលការគាំទ្រខ្លាំងពីសំណាក់យុវវ័យច្រើនមែនទែន ដោយសារតែអត្ថន័យចាក់ដោត និងត្រូវសាច់រឿងរបស់យុវវ័យជាច្រើន។ ចង់ដឹងថាបទថ្មីនេះពិរោះយ៉ាងណាកុំភ្លេចរង់ចាំតាមដានទំព័រ Facebook របស់ TMS ដែលនឹងចេញក្នុងពេលឆាប់ៗនេះហើយ៕
ចម្រៀង៖
អត្ថបទ៖ ណារ៉ូត
- អត្ថបទទាក់ទង :
- TMS

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍