Connect with us

នៅចាំ​កុមារី​បុស្បា​ ​ប៉ាន់​ ​ដែរ​ ​ឬ​ ​ទេ​?​ ​ឥឡូវ​នាង​បាន​បញ្ចប់​ការសិក្សា​ហើយ​ថែមទាំង​មាន​រូបរាង​ដ៏​ស្រស់​ស្អាត​

អាមេរិក​៖​ ​បុស្បា​ ​ប៉ាន់​ ​ទទួល​បានការ​ចាប់អារម្មណ៍​ពី​មហាជន​ ​ជាពិសេស​ព្រះមហាក្សត្រ​ដោយសារតែ​នាង​មាន​សម្ថ​ភាព​អាច​ច្រៀង​ ​Sophrano​ ​បាន​យ៉ាង​ល្អ​ ​គួបផ្សំ​នឹង​ការ​ចេះ​លេង​ឧបករណ៍​ភ្លេង​ជាច្រើន​តាំងពី​នៅជា​កុមារី​ដែល​ជាហេតុ​ធ្វើ​ឱ្យ​ទស្សនិកជន​មានការ​ចាប់អារម្មណ៍​ ​និង​បាន​អញ្ជើញ​កុមារី​ ​បុស្បា​ ​ប៉ាន់​ ​មក​សម្តែង​នៅ​សាល​ចតុមុខ​ដែល​សំបុត្រ​ក្នុង​ការ​ចូល​ទស្សនា​មានតម្លៃ​ថ្លៃ​ ​ប៉ុន្តែ​លក់​អស់​គ្មាន​សល់​ពីសំណាក់​ភ្ញៀវ​ជាតិ​ ​និង​អន្តជាតិ​។​ ​

បច្ចុប្បន្ន​នាង​បាន​ធំ​ពេញរូបពេញរាង​ ​និង​ ​ទើបតែ​បាន​បញ្ចប់​ការសិក្សា​ផ្នែក​តូរ្យតន្ត្រី​ ​ជំនាញ​និពន្ធ​ ​នៅ​សកលវិទ្យាល័យ​ ​New​ ​England​ ​Conservatory​ ​ដោយ​បាន​ចំណាយពេល​សិក្សា​នៅ​ទីនោះ​អស់​រយ:ពេល៧ឆ្នាំ​។​ ​កញ្ញា​ធ្លាប់​បាន​ផ្តល់​សម្ភាសន៍​កាលពី៣ឆ្នាំមុន​ថា​ ​កញ្ញា​នឹង​ត្រឡប់​មក​មាតុប្រទេស​វិញ​ក្រោយ​បញ្ចប់​ការសិក្សា​ ​ដើម្បី​អភិវឌ្ឍន​ផ្នែក​តូ​រ្យ​តន្រ្តី​នៅ​កម្ពុជា​ឱ្យ​មានការ​រីក​ចំរើន​ ​ជាពិសេស​កញ្ញា​នឹង​និពន្ធ​បទចម្រៀង​ដែល​លើកយក​នូវ​ឧបករណ៍​តន្រ្តី​ខ្មែរ​បុរាណ​មក​ច្នៃ​ក្នុង​ការចូលរួម​ថែរក្សា​មិន​ឱ្យ​បាត់បង់​៕​

សូមទស្សនាវីដេអូ៖


អត្ថបទ​៖​ ​គង់​ ​ចាន់​ស្រី​នុច​

    Loading...

    ពេញនិយម