Connect with us

លោក​ ​Honda​ ​អ្នកចាត់ការ​ទូទៅ​ក្រុមជម្រើសជាតិ​កម្ពុជា​ ​នឹង​ចេញពី​ក្លិប​ ​Melbourne​ ​Victory​ ​ដើម្បី​ធ្វើ​រឿង​មួយ​

​អូស្ត្រាលី​៖​ ​ក្លិប​បាល់ទាត់​ ​Melbourne​ ​Victory​ ​នៅ​ថ្ងៃទី២១​ ​ខែឧសភា​ ​ឆ្នាំ២០១៩នេះ​ ​បាន​ប្រកាស​ចែកផ្លូវ​ពី​លោក​ ​Keisuke​ ​Honda​ ​បន្ទាប់ពី​រួមរស់​ជាមួយគ្នា​អស់​រយៈពេល​ជិត​ ​១ឆ្នាំ​។​

ការចែក​ផ្លូវ​នេះ​ ​គឺ​ភាគី​ក្លិប​ ​មិនបាន​បញ្ជាក់​ពី​មូលហេតុ​នោះ​ទេ​។​ ​ក៏ប៉ុន្តែ​ ​លោក​ ​Honda​ ​ដែល​ជា​កីឡាករ​ផង​ ​និង​ជា​អ្នកចាត់ការ​ទូទៅ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ផង​នោះ​ ​បាន​ប្រាប់​ប្រភព​សារព័ត៌មាន​បរទេស​មួយ​ថា​ ​លោក​កំពុង​ស្វែងរក​ឱកាស​ដើម្បី​លេង​ឱ្យ​ក្លិប​ណាមួយ​ ​នៅ​រដូវ​កាល​ក្រោយ​។​ ​ក៏ប៉ុន្តែ​ ​មកទល់​ពេលនេះ​ ​លោក​មិនទាន់​រកបាន​ក្លិប​ថ្មី​នៅឡើយ​ទេ​។​

​លោក​ ​Honda​ ​បាន​ចូលរួម​ជាមួយ​ក្លិប​បាល់ទាត់​ ​Melbourne​ ​Victory​ ​កាលពី​ខែសីហា​ ​ឆ្នាំ២០១៩​ ​ពោល​គឺ​ ​ក្រោយពី​លោក​ ​ត្រូវ​បាន​តែងតាំង​ជា​អ្នកចាត់ការ​ទូទៅ​ក្រុមជម្រើសជាតិ​កម្ពុជា​។​ ​ក្នុងរយៈពេល​ជិត​ ​១ឆ្នាំនេះ​ ​Honda​ ​បង្ហាញខ្លួន​បាន​ ​២៣ប្រកួត​ ​ទាត់​បញ្ចូល​ទី​បាន​ ​៨គ្រាប់​។​ ​Honda​ ​នឹង​បង្ហាញខ្លួន​ក្នុង​ការប្រកួត​ចុងក្រោយ​នៅ​ក្លិប​អូស្ត្រាលី​ខាងលើ​ ​ក្នុង​ការប្រកួត​កម្មវិធី​ ​AFC​ ​Champions​ ​League​ ​រវាង​ ​Melbourne​ ​Victory​ ​ទល់នឹង​ក្លិប​ ​Sanfrecce​ ​Hiroshima​ ​របស់​ជប៉ុន​ ​នា​ថ្ងៃទី២២​ ​ខែឧសភា​ ​ឆ្នាំ២០១៩​៕​

ប្រភព៖ Melbourne Victory

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម