Xavi កំពុងសម្លឹងមើលការវិលត្រឡប់ទៅ Barcelona ក្នុងនាមជាគ្រូបង្វឹក នាពេលអនាគត
បរទេស៖ ក្រោយបញ្ចប់អាជីពជាកីឡាករ Xavi មានក្តីរំភើបរួចហើយថា នឹងវិលត្រឡប់ទៅកាន់ Barcelona ក្នុងនាមជាគ្រូបង្វឹកនៅថ្ងៃណាមួយ។ កាលពីថ្ងៃចន្ទ Xavi បានលេងក្នុងការប្រកួតចុងក្រោយរបស់ខ្លួន ឱ្យក្លិប Al Sadd ហើយកីឡាករ៣៩ឆ្នាំរូបនេះមិនមានចេតនាពង្រីកកុងត្រាបន្ថែមទៀតនោះទេ ។ ដោយឡែកគាត់បានទទួលស្គាល់ថា មានការងារជាច្រើនត្រូវធ្វើមុនពេលសម្រេចបានគោលដៅចុងក្រោយរបស់ខ្លួន គឺកាន់កៅអីគ្រូបង្វឹកនៅ Camp Nou ។
គាត់បានប្រាប់កាសែតមួយថា៖ “ពេលនេះគឺខ្ញុំចង់ចាប់ផ្តើមអាជីពជាគ្រូបង្វឹកនៅកាតា ព្រោះនៅទីនេះមានសម្ពាធតិច ហើយខ្ញុំអាចសាកល្បងសមត្ថភាពខ្លួនឯង និងទទួលបានបទពិសោធន៍ដ៏មានតម្លៃផងដែរ ។ តែនៅទីបំផុតខ្ញុំចង់ត្រលប់ទៅទ្វីបអឺរ៉ុបវិញ ហើយខ្ញុំសង្ឃឹមថា Barcelona គឺជាក្រុមដែលខ្ញុំអាចដឹកនាំនាពេលអនាគត។ ខ្ញុំពិតជារំភើបក្នុងការចាប់ផ្តើមជាគ្រូបង្វឹកម្នាក់ បើទោះបីជាខ្ញុំមិនទាន់ត្រៀមខ្លួនរួចរាល់នៅឡើយសម្រាប់កម្រិតកំពូល”៕
ប្រភព៖ TrollKhmer

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍