ដាច់អគ្គិសនីទៀតហើយ នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ នាចុងសប្ដាហ៍នេះ
រាជធានីភ្នំពេញ៖ អគ្គិសនីកម្ពុជា បានជូនដំណឹងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះថា អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី នៅតំបន់មួយចំនួន នៅរាជធានីភ្នំពេញ។ តំបន់ទាំងនោះមានដូចខាងក្រោម៖
- ថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៩ ដល់ ១២ ព្រឹក នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
- ថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ២រសៀល នឹងផ្អាកផ្គត់ផ្គង់អគ្គិសនី នៅក្នុងសង្កាត់ទួលសង្កែទី២ សង្កាត់គីឡូម៉ែត្រលេខ៦ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ, សង្កាត់ឃ្មួញ ខណ្ឌសែនសុខ, សង្កាត់ភ្នំពេញថ្មី សង្កាត់គោកឃ្លាង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
- ថ្ងៃសៅរ៍ ទី២៥ និង អាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី នៅក្នុងសង្កាត់ចោមចៅទី១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ, សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

Loading...
- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍