ក្លិបអង់គ្លេស នឹងអស់កៅអីលេង Champions League ទេ បើ Brexit ទៅរួច?
អង់គ្លេស៖ ប្រសិនបើអង់គ្លេស អនុវត្តវិធានការក្នុងការដើរចេញពីសហភាពអឺរ៉ុប Brexit កៅអី Champions League និង Europa League របស់ក្លិបបាល់ទាត់នានា នៅលីគកំពូលអង់គ្លេស នឹងមិនមានការប៉ះពាល់ឡើយ។
Brexit គឺចក្រភពអង់គ្លេស បញ្ចប់ភាពជាសមាជិកសហភាពអឺរ៉ុប (EU) របស់ខ្លួន មិនមែនបញ្ចប់ភាពជាសមាជិក សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) ឡើយ។ ស្ថាប័នទាំងពីរ គឺខុសគ្នាដាច់ស្រឡះ។ តួយ៉ាង ក្លិបមួយចំនួន ដែលមកពីប្រទេសមិនទាន់ចូលជាសមាជិក សហភាពអឺរ៉ុប ក៏បានបង្ហាញវត្តមានក្នុងពានរង្វាន់ Champions League ដែរ។
ចំពោះ Brexit នេះ វាគ្រាន់តែបានសេចក្ដីថា កីឡាករដែលមានប្រភពពីប្រទេសសមាជិកសហភាពអឺរ៉ុប នឹងត្រូវសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស ក៏ដូចជាចក្រភពអង់គ្លេស ចាត់ទុកជា ជនបរទេស។ មួយវិញទៀត បើសិនជា Brexit ទៅរួច ក្លិបអង់គ្លេស នឹងជួបការលំបាកក្នុងការដោះដូរកីឡាករបរទេស ដោយសារតែការរឹតបន្តឹងពី Brexit ។ ក្នុងពេលបច្ចុប្បន្ននេះ កីឡាករបរទេស អាចមកប្រកបអាជីពនៅអង់គ្លេសបានយ៉ាងងាយ ដោយមិនត្រូវការទិដ្ឋាការ។
សូមជម្រាបថា គិតមកទល់ពេលនេះ Brexit មិនទាន់ទទួលបានការឯកភាពពីសភាអង់គ្លេសនោះទេ ដូច្នេះ កីឡាករបរទេសដែលកំពុងប្រកបអាជីពនៅចក្រភពអង់គ្លេស ក៏មិនទាន់មានការរឹតបន្តឹង ឬទាមទារឱ្យមានឯកសារច្រើននោះដែរ។ Brexit កើតចេញពីការបោះឆ្នោតប្រជាមតិមួយកាលពីខែមិថុនា ឆ្នាំ២០១៦ ដោយមានសំឡេងគាំទ្រជាង ៥១ភាគរយ៕
ប្រភព៖ BBC, Quora, Goal
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍