Connect with us

គេហាត់ទាហាន​ស្រក​គីឡូ​ ​ឯ​លោក​ដុង​ហេ​បែរជា​ឡើង​គីឡូ​ទៅវិញ​

កូរ៉េ​ខាងត្បូង​៖​ ​លោក​ ​Ji​ ​Chang​ ​Wook​ ​ដែល​ប្រិយមិត្ត​របស់​ស្ថានីយ៍​ទូរទស្សន៍​ ​CTN​ ​ភាគច្រើន​ស្គាល់​គាត់​ជា​លោក​ ​ដុង​ហេ​ ​នៅពេល​នេះ​លោក​ទើបតែ​បញ្ចប់​ការងារ​បម្រើកងទ័ព​នៅក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​។​ ​អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​គឺ​លោក​ ​ដុង​ហេ​ ​បាន​ឡើង​ទម្ងន់​ជាង​ ​១០​ ​គីឡូ​ខណៈ​ដែល​លោក​បម្រើការ​ងារ​កងទ័ព​ ​ដែល​ជាទូទៅ​អ្នក​ដែល​ទៅ​បម្រើការ​ងារ​កងទ័ព​ ​ភាគច្រើន​តែងតែ​ស្រក​គីឡូ​។​

​លោក​ ​ដុង​ហេ​ ​បាន​បកស្រាយ​ពី​មូលហេតុ​ដែល​នាំ​ឱ្យ​លោក​ឡើង​គីឡូ​ ​គឺ​ដោយសារតែ​លោក​ទទួលទាន​មី​កំប៉ុង​ ​និង​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើនពេក​ ​ដែល​ជាហេតុ​ដែល​នាំ​ឱ្យ​លោក​ឡើង​គីឡូ​យ៉ាងច្រើន​បែបនេះ​។​ ​យ៉ាងណាមិញ​ ​ទោះបីជា​គាត់​ឡើង​គីឡូ​ច្រើន​ក៏ដោយ​ ​ក៏​លោក​នូវ​តែ​ទទួល​បានការ​សរសើរ​ថា​លោក​នៅ​តែ​សង្ហារ​ដ​ដែរ​ផង​ដែរ​៕​


​អត្ថបទ​៖​ ​ណា​រ៉ូ​ត​

Loading...

ពេញនិយម