Connect with us

មិន​មែន​លំៗ​ទេ​!​ ​សូម្បី​តារា​ដ៏​ល្បី​របស់​ភូមា​ក៏​ទៅ​សាងផ្នួស​ដែរ​

ភូមា​៖​ ​ប្រទេស​កម្ពុជា​បាន​ទទួល​កុលបុត្រ​ ​កុលធីតា​ជាច្រើន​រូប​ដើម្បី​ធ្វើការ​បំបួស​សម្រាប់​ថ្ងៃ​វិសាខបូជា​ ​ប៉ុន្តែ​ថ្មី​ៗ​នេះ​យោង​តាម​ផេ​ក​ហ្វេ​សបុ​ក​ដែល​មានឈ្មោះ​ថា​ ​”​Buddhism​ ​For​ ​World​ ​Peace​ ​And​ ​Humanity​”​ ​បាន​បង្ហោះ​រូប​ប៉ុន្មាន​សន្លឹក​របស់​តារា​ស្រី​ដ៏​ល្បី​របស់​ភូមា​កញ្ញា​ ​Soe​ ​Pyae​ ​Thazin​ ​បានសម្រេច​ចិត្ត​ទៅ​បួស​ធ្វើជា​ដូនជី​ដោយ​លះបង់​ចោល​នូវ​អ្វី​ៗ​ទាំងអស់​ ​ជាពិសេស​សក់​ដែល​មនុស្ស​ស្រី​គ្រប់រូប​ស្រលាញ់​ ​និង​ខំប្រឹង​ថែទាំ​បំផុត​ក៏​នាង​បានសម្រេច​ចិត្ត​កោរ​ដើម្បី​ធ្វើជា​ដូនជី​យ៉ាង​ពេញលេញ​ដោយ​មិន​ឥត​រារែក​ឡើយ​។​ ​

ប៉ុន្តែ​ទោះជាយ៉ាងណា​ក៏ដោយ​ក៏​មិនទាន់​មាន​ប្រភព​ជាក់លាក់​ណាមួយ​បញ្ជាក់​អំពី​ពេលវេលា​ដែល​កញ្ញា​នឹង​បួស​នោះ​ឡើយ​ ​អ្នកគាំទ្រ​ជាច្រើន​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ដំណឹង​នេះ​ជា​ខ្លាំង​ ​ទន្ទឹម​នឹង​នោះ​ក៏​មានការ​កោតសរសើរ​ ​និង​មានការ​ជូនពរ​ជាហូរហែ​ផង​ដែរ​៕​

 

អត្ថបទ​៖​ ​គង់​ ​ចាន់​ស្រី​នុច​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម