តោះមកស្គាល់តួសម្ដែងក្នុងភាពយន្ត ”Bad Genius” របស់ Hollywood វិញម្តង
ថៃ៖ បើតាមការចែកចាយលើបណ្ដាញទំនាក់ទំនងសង្គមក្នុងប្រទេសថៃ បានឱ្យដឹងថា ខ្សែភាពយន្តថៃ ”Bad Genius” ដែលគ្រោងថតឡើងវិញនៅ Hollywood ជាភាសាអង់គ្លេស នឹងមានតួសម្ដែងសំខាន់ថ្មីៗ ៤រូប។
យោងតាមគណនីឈ្មោះ ”Wuttip Jaru” បានបង្ហោះរូបភាពមួយសន្លឹក ដែលបង្ហាញថា តួសម្ដែងទាំង៤ រួមមាន Elle Fanning, Asa Butterfield, Chloe Moretz និង Tom Holland ដែលសម្ដែងក្នុងភាពយន្ត Spider Man ។
សូមជម្រាបថា កាលពីពេលថ្មីៗនេះ ផលិតកម្មអាមេរិក Picturestart បានស្នើសុំសិទ្ធិដើម្បីធ្វើការថតសាឡើងវិញ នូវភាពយន្តថៃ ”Bad Genius” នេះ របស់លោក Nattawut Poonpiriya ។ Bad Genius ជាខ្សែភាពយន្តដែលរកចំណូលបានច្រើនបំផុត និងទទួលបានពានរង្វាន់ខ្សែភាពយន្តប្រចាំឆ្នាំរបស់ថៃ ក្រោយពីការចាក់បញ្ចាំង នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- តារាថៃ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍