Connect with us

រក​ឃើញ​ជើងឯក​ទាំង៣វិញ្ញាសា​ ​ក្នុង​កម្មវិធី​ប្រណាំង​យានយន្ត​ឆ្លងកាត់​ឧបសគ្គ​ព្រៃ​ឡង់​

​រាជធានី​ភ្នំពេញ​៖​ ​ការ​ប្រណាំង​យានយន្ត​ឆ្លងកាត់​ឧបសគ្គ​ ​(​Khmer​ ​Rally​ ​Raid​ ​2019​)​ ​ក្នុង​ដែនជម្រកសត្វព្រៃ​ ​”​ព្រៃ​ឡង់​”​ ​ក្រោម​ប្រធានបទ​ ​”​រួមគ្នា​ថែរក្សា​បរិស្ថាន​ ​និង​ធនធាន​ធម្មជាតិ​”​ ​បាន​បញ្ចប់​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ដោយ​រក​ឃើញ​ ​ជើងឯក​តាម​ប្រភេទ​វិញ្ញាសា​នី​មួយ​ៗ​ ​ដូច​ខាងក្រោម​៖​

​ម៉ូតូ​៖​ ​លេខ១​ ​បាន​លើ​កីឡា​ករ​វែ​លស៍​ ​K​.​ ​Robertson​,​ ​លេខ២​ ​បាន​លើ​កីឡាករ​កម្ពុជា​ ​ផាន់​ដារ៉ា​,​ ​លេខ៣​ ​បាន​លើ​កីឡាករ​ហុល្លង់​ ​F​.​ ​Steijgerwalt​,​ ​លេខ៤​ ​បាន​លើ​កីឡាករ​ស្កុតឡែន​ ​David​ ​Roper​ ​និង​លេខ៥​ ​បាន​លើ​កីឡាករ​កម្ពុជា​ ​ក្រួស​ ​ថាច​ ​។​

រថយន្ត​ជាតិ​៖​ ​លេខ១​ ​បាន​លើ​កីឡាករ​ ​លន់​ ​សូ​ផា​រ៉ា​ ​និងកីឡា​ករ​ ​លីម​ ​ណា​រ័ត្ន​,​ ​លេខ២​ ​បាន​លើ​កីឡាករ​ ​សំ​ ​ទិ​ត​មីនា​ ​និង​ ​សេក​ ​ចាន់​ដារ៉ា​ ​ព្រមទាំង​លេខ៣​ ​បាន​លើ​កីឡាករ​ ​ឆាយ​ ​បញ្ញា​ ​និង​ ​Zhang​ ​ZhiQiang​ ​។​

​រថយន្ត​អន្តរជាតិ​៖​ ​លេខ១​ ​បាន​លើ​កីឡាករ​ថៃ​ ​M​.​ ​Pornsiricherd​ ​និង​ ​Kittisakklinchan​,​ ​លេខ២​ ​បាន​លើ​កីឡាករ​ថៃ​ ​W​.​ ​Wattanawisuth​ ​និង​ ​Thanyaphat​ ​Meenil​ ​ព្រមទាំង​លេខ៣​ ​បាន​លើ​កីឡាករ​ថៃ​ ​Wichawat​ ​និង​ ​Wichak​ ​។​

ការ​ប្រណាំង​យានយន្ត​ឆ្លងកាត់​ឧបសគ្គ​ក្នុង​ដែនជម្រកសត្វព្រៃ​ ​”​ព្រៃ​ឡង់​”​ ​បាន​ប្រព្រឹត្តទៅ​ ​កាលពី​ថ្ងៃទី១៧​ ​ដល់​ ​២០​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​ចេញពី​រាជធានី​ភ្នំពេញ​ ​ចេញដំណើរ​ពី​ថ្ងៃទី១៧ដល់ទី២០​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​ឆ្លងកាត់​ខេត្ត​ចំនួន៣​ ​រួមមាន​៖​ ​ខេត្តកំពង់ធំ​ ​ខេត្តព្រះវិហារ​ ​និង​ខេត្តសៀមរាប​ ​លើ​ចម្ងាយផ្លូវ​សរុប​ប្រមាណ​ជាង​ ​៦២៤គីឡូម៉ែត្រ​ ​ដោយមាន​ ​ក្រុម​ម៉ូតូ​ប្រណាំង​ចំនួន​ ​២០គ្រឿង​ ​ក្រុម​រថយន្ត​ ​ចំនួន​ ​២១គ្រឿង​ ​ក្នុង​នោះ​មាន​រថយន្ត​ប្រណាំង​របស់​ក្រុមកីឡា​ករ​ជាតិ​ចំនួន​ ​១៥គ្រឿង​ ​រថយន្ត​ប្រណាំង​របស់​ក្រុមកីឡា​ករ​អន្តរជាតិ​ចំនួន​ ​៤គ្រឿង​ ​និង​រថយន្ត​ ​Service​ ​ចំនួន​ ​១៥​ ​គ្រឿង​៕​

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម