រូបថត Pre-wedding រវាង សុភ័ក្ដ្រ កុសម៉ា និង តា ប៊ុយ ធ្វើឱ្យមហាជនសង្ស័យច្រើនថាជារឿងមែនទែន
ភ្នំពេញ៖ ទស្សនិកជនប្រហែលជាមិនដឹងរឿងទាក់ទង ជាមួយតារាចម្រៀង សម្បុរស្រអែម ពូកែវោហារសព្ទ កំប្លុកកំប្លែង ហើយជាពិធីការិនីកម្មវិធី ”ពេញចិត្តឬអត់?” របស់ស្ថានីយទូរទស្សន៍ MyTV កញ្ញា សុភ័ក្ដ្រ កុសម៉ា កំពុងតែបែកធ្លាយនៅរូបថត Pre-Wedding ក្រោមឈុតដ៏ស្រស់ស្អាតជាមួយពិធីករប្រុស វីជេ តាប៊ុយ។ ក្រោយពីបានបែកធ្លាយរូបនេះមកក៏បានធ្វើឱ្យមហាជនជាច្រើនដែលគាំទ្រអ្នកទាំងពីរមានការងើយឆ្ងល់ថាតើពួកគាត់ទាំងពីរពិតជាចូលរោងការឆាប់ៗនឹងមែនដែរឬទេ?។
នេះជារូបថតសន្លឹករបស់ កញ្ញា កុសម៉ា និង តាប៊ុយ ដែលបានបង្ហោះនៅបណ្តាញសង្គមហ្វេសប៊ុក ពិតជាមានការទាក់ទាញពីមហាជនជាច្រើននាក់ដែលបានគាំទ្រ ហើយហ្វេនរបស់អ្នកក៏បានធ្លាប់សួរក្រុមការងារ MyTV PLUS ថាតើអ្នកទាំងពីរស្រឡាញ់មែនដែរ ឬ ទេ? រឿងនេះមិនពិតនោះទេ នេះគ្រាន់តែជាការថតសម្តែងរបស់គាត់ក្នុងរឿងកំប្លែង ”ពិភពសំណើច MyTV” កញ្ញា កុសម៉ា និង តាប៊ុយ មិនមានអ្វីពាក់ព័ន្ធនៅរឿងស្នេហានោះឡើយ គ្រាន់តែជាក្រុមការងារសម្តែងជាមួយគ្នានោះទេ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured
- តា ប៊ុយ
- សុភ័ក្ដ្រ កុសម៉ា

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍