នៅប្រទេសមួយ ការបរបាញ់សត្វដំរី មិនមែនជារឿងខុសច្បាប់ឡើយ
បរទេស៖ រដ្ឋាភិបាលប្រទេស បូសវ៉ាណា (Botswana) កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ បានដកបម្រាមលើការបរបាញ់សត្វដំរី ក្រោមហេតុផល ចំនួនដំរី មានការកើនឡើង នៅក្នុងប្រទេសដែលស្ថិតក្នុងទ្វីបអាហ្វ្រិកមួយនេះ។ ការដកបម្រាមនេះ បានបង្កការរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកអភិរក្សសត្វព្រៃ។
លោកប្រធានាធិបតី Mokgweetsi Masisi បានឡើងកាន់តំណែងកាលពីខែមេសា ឆ្នាំ២០១៨ មុនពេលដែលសភាប្រទេសបូសវ៉ាណា បានសម្រេចដកបម្រាមខាងលើ។ បម្រាមលើការបរបាញ់សត្វដំរី បានអនុវត្តនៅប្រទេសនេះ កាលពីឆ្នាំ២០១៤ ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីបូសវ៉ាណា លោក Ian Khama ដែលលោកជាអ្នកអភិរក្សសត្វព្រៃម្នាក់។
គួរបញ្ជាក់ថា ប្រទេសបូសវ៉ាណា ជាប្រទេសដែលមានចំនួនសត្វដំរីច្រើនបំផុត នៅទ្វីបអាហ្វ្រិក។ តាមការប៉ាន់ស្មាន សត្វដំរី មានប្រមាណ ១៣៥០០០ ក្បាល នៅទូទាំងប្រទេសនេះ។ អ្នកជំនាញអះអាងថា សត្វដំរី បានកើនឡើងជាង ៣ដង ក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយ នៅបូសវ៉ាណា ដោយតួលេខសត្វដំរី អាចបន្តកើនឡើងដល់ ១៦ម៉ឺនក្បាល៕
ប្រភព៖ AFP
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍