ដំណើរក្រេបទឹកឃ្មុំរបស់អ្នកនាង ឱក សុគន្ធកញ្ញា បានចាប់ផ្តើមហើយ
ប៉ារីស៖ បន្ទាប់ពីបានរៀបចំពិធីអាពាហ៍ពិពាហ៍យ៉ាងគគ្រឹកគគ្រេងរួចមក នៅពេលនេះអ្នកនាងឱក សុគន្ធកញ្ញា កំពុងតែដឹកដៃស្វាមីរបស់ខ្លួនទៅក្រេបទឹកឃ្មុំនៅឯប៉ែកអឺរ៉ុប ដោយចាប់ផ្តើមពីទីក្រុងប៉ារីស ប្រទេសបារាំង។ គ្រាន់តែទៅដល់ទីក្រុងប៉ារីសភ្លាម អ្នកនាងឱក សុគន្ធកញ្ញា ជាមួយនឹងស្វាមី បានទៅថតរូបនៅកន្លែងល្បីៗជាច្រើនដូចជា ប៉មអេហ្វែល និង Arc de Triomphe ជាដើម។ តាមរយៈរូបថតរបស់អ្នកនាងឱក សុគន្ធកញ្ញា យើងអាចនិយាយបានថា អ្នកនាង កំពុងតែមានពេលវេលាដ៏ផ្អែមល្ហែមជាមួយនឹងស្វាមីរបស់ខ្លួន។ ចង់ដឹងថា បន្ទាប់ពីទីក្រុងប៉ារីស អ្នកនាងឱក សុគន្ធកញ្ញា នឹងទៅក្រេបទឹកឃ្មុំនៅទីណាទៀត កុំភ្លេចតាមដានទាំងអស់គ្នា៕
អត្ថបទ៖ ណារ៉ូត
- អត្ថបទទាក់ទង :
- ឱក សុគន្ធកញ្ញា

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍