Connect with us

Varane​ ​ថា​ ​រូបគេ​នឹង​នៅជា​មួយ​ ​Real​ ​ហើយ​ក្រុម​មួយ​នេះ​នឹង​ខ្លាំង​ដូចដើម​នៅ​រដូវ​កាល​ក្រោយ​

អេ​ស៉្បាញ​៖​ ​ខ្សែការពារ​ ​Raphael​ ​Varane​ ​បាន​និយាយ​ថា​ ​គាត់​នឹង​នៅជា​មួយ​ក្រុម​ ​Real​ ​Madrid​ ​ហើយ​ក្រុម​មួយ​នេះ​នឹង​រឹងមាំ​កាន់តែ​ខ្លាំង​នៅ​រដូវ​កាល​ក្រោយ​។​

កីឡាករ​សញ្ជាតិ​បារាំង​វ័យ​ ​២៥ឆ្នាំ​រូប​នេះ​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយនឹង​ការ​ផ្លាស់​ប្តូរ​ទៅកាន់​ក្រុម​ ​Manchester​ ​United​ ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗ​នេះ​ ​ខណៈ​ដែល​អ្នកចាត់ការ​ ​Ole​ ​Gunnar​ ​Solskjaer​ ​កំពុង​សម្លឹង​មើល​លើ​ការ​ពង្រឹង​តំបន់​ការពារ​។​

​ក្រុម​ម្ចាស់​ជើងឯក​ ​UCL​ ​៣ឆ្នាំ​ជាប់គ្នា​បាន​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ៣​ ​ដោយមាន​ ​១៩ពិន្ទុ​ពី​ក្រុម​ជើង​ឯ​ក​អេ​ស៉្បាញ​ ​Barcelona​ ​ក្នុង​ពាន​ ​La​ ​Liga​ ​ប៉ុន្តែ​ ​Varane​ ​ជឿជាក់​លើ​ការ​ស្ទុះ​ងើបឡើង​វិញ​របស់​ក្លិប​ពេល​បើក​រដូវ​កាល​ថ្មី​។​

Varane​ ​បាន​ប្រាប់​កាសែត​អេស្ប៉ាញ​ ​Marca​ ​ថា​៖​ ​”​ខ្ញុំ​ចង់​នៅ​ ​Madrid​ ​ហើយ​ខ្ញុំ​ប្រាកដ​ថា​ ​យើង​នឹង​រឹងមាំ​នៅ​ឆ្នាំក្រោយ​។​ ​យើង​នឹង​បើក​ទំព័រ​ថ្មី​ ​ហើយ​ត្រលប់​មកវិញ​ជាមួយ​ភាព​ខ្លាំង​ខ្លា​ ​និង​ដណ្ដើម​ពាន​ជាមួយ​ក្រុម​ដទៃទៀត​”​៕​

​ប្រភព​៖​ ​TrollKhmer​

    Loading...

    ពេញនិយម