Connect with us

អស់ពី​ ​Casillas​ ​គាំងបេះដូង​ ​ភរិយា​របស់​គាត់​ប្រកាស​ថា​ ​ខ្លួន​មាន​ជំងឺមហារីក​

​អេស្ប៉ាញ​៖​ ​Sara​ ​Carbonero​ ​ភរិយា​របស់​ ​Iker​ ​Casillas​ ​បាន​ប្រកាស​ថា​ ​គាត់​មាន​ជំងឺមហារីក​ ​៣សប្ដាហ៍​ក្រោយពី​ស្វាមី​របស់​គាត់​ ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ​ដោយសារ​គាំងបេះដូង​។​

Sara​ ​វ័យ៣៥ឆ្នាំ​ ​ដែល​មានកូន​ ​២នាក់​ ​បាន​ប្រកាស​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ ​Instagram​ ​ថា​ ​គាត់​បាន​វះកាត់​ដោយសារ​ជំងឺមហារីក​ក្រពេញ​អូវែ​។​ ​ដំណឹង​នេះ​ ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ ​Casillas​ ​ដែល​បាន​បង្ហាញខ្លួន​ ​១៦៧លើក​នៅក្នុង​ជម្រើសជាតិ​អេស្ប៉ាញ​ ​និង​ ​៧២៥លើក​ ​នៅ​ក្លិប​ ​Real​ ​Madrid​ ​មានការ​អាណិតអាសូរ​ដល់​ក្រុម​គ្រួសារ​កីឡាករ​បាល់ទាត់​នេះ​យ៉ាង​ខ្លាំង​។​

សូម​រំឭក​ថា​ ​Casillas​ ​ដែល​មាន​វ័យ​ ​៣៨ឆ្នាំ​ ​ថ្មី​ៗ​នេះ​ ​បាន​ប្រកាស​ចូលនិវត្តន៍​ពី​អាជីព​បាល់ទាត់​ ​នៅ​ក្លិប​ ​Porto​ ​ដែល​ខ្លួន​ផ្ទេរ​ទៅលេង​កាលពី​ឆ្នាំ២០១៥​៕​

​ប្រភព​៖​ ​Straits​ ​Times​

​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម