ស្មាតហ្វូន Huawei លក់ដាច់បំផុតលើពិភពលោក លើកលែងតែនៅអាមេរិក ដោយសារអ្វី?
អាមេរិក៖ ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei បានជាប់នៅចំណាត់ថ្នាក់លេខ២ ដែលជាស្មាតហ្វូនលក់ដាច់បំផុតនៅលើពិភពលោក បើគិតត្រឹមត្រីមាសទី១ ឆ្នាំ២០១៩នេះ។ ផ្ទុយទៅវិញ ការលក់ស្មាតហ្វូន Huawei នៅទឹកដីសហរដ្ឋអាមេរិក ពុំសូវមានភាពផុលផុសឡើយ ដោយសារតែមូលហេតុមួយចំនួន។
ការស្វែងរកទិញស្មាតហ្វូន Huawei នៅទីផ្សារអាមេរិក គឺជារឿងដ៏លំបាក ពីព្រោះទីផ្សារអាមេរិក ជាទីផ្សារដែលមិនងាយស្រួលក្នុងការជ្រៀតចូលឡើយ។ ប្រជាពលរដ្ឋអាមេរិក ភាគច្រើននិយមទិញស្មាតហ្វូនដោយផ្ទាល់ ពីក្រុមហ៊ុនផ្ដល់សេវាទូរសព្ទក្នុងស្រុក ដូចជា Verizon, AT&T, T-Mobile និង Sprint ជាដើម។ ក្នុងន័យនេះ ប្រសិនបើអ្នកផលិតស្មាតហ្វូនមួយ អាចចុះកុងត្រាជាមួយក្រុមហ៊ុនផ្ដល់សេវាទូរសព្ទនៅអាមេរិកបាន នោះភាគរយនៃការទទួលបានជោគជ័យ នឹងមានច្រើន។
គេត្រូវរំឭកឡើងវិញ កាលពីខែមករា ឆ្នាំ២០១៨ ដែល Huawei គ្រោងប្រកាសចាប់ដៃគូជាមួយក្រុមហ៊ុន AT&T របស់អាមេរិក ក៏ប៉ុន្តែកិច្ចព្រមព្រៀង មិនអាចទៅរួចឡើយ ដោយសារតែរដ្ឋាភិបាលអាមេរិក បានដាក់សម្ពោធទៅលើ AT&T ដើម្បីឱ្យទម្លាក់ចោលភាពជាដៃគូជាមួយ Huawei ដោយសារហេតុផល ព្រួយបារម្ភពីសន្តិសុខជាតិ។
បើនិយាយពីរូបរាង និងសមត្ថភាពវិញ ស្មាតហ្វូន Huawei មិនចាញ់ផលិតផលរបស់អាមេរិកទេ។ ស្មាតហ្វូន Huawei បំពាក់មុខងារ និង Specs កប់ៗ ដែលអាចប្រកួតប្រជែងជាមួយកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុនដទៃ។ តួយ៉ាង ស្មាតហ្វូន Mate 20 Pro របស់ Huawei ត្រូវបានជ្រើសរើសជា ស្មាតហ្វូនល្អដាច់គេលើពិភពលោករបស់សារព័ត៌មាន Business Insider ដោយសារតែភាពខ្លាំងផ្នែករចនា អេក្រង់ និងសមត្ថភាព។ ចំណែករូបភាព ថតចេញពីកាមេរ៉ារបស់ Huawei P30 Pro អាចចាត់ទុកជារូបភាពដែលថតបានស្អាតជាងគេ ក្នុងចំណោមស្មាតហ្វូនរបស់ក្រុមហ៊ុនដទៃ ដែលគេបានយកប្រៀបធៀបជាមួយស្មាតហ្វូនរបស់ Google ៕
ប្រភព៖ Business Insider
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍